ព្រះត្រៃបិដក ភាគ ១២
            
        
        
            
            
                
                (ជាមួយ) នឹងសព្រហ្មចារិបុគ្គលអ្នកមានសីលទាំងឡាយ ធម៌នេះឯង ឈ្មោះថា ជាធម៌ដែលបុគ្គលគប្បីរលឹក ឈ្មោះថា ធ្វើនូវសេចក្ដីស្រឡាញ់ ឈ្មោះថា ធ្វើនូវសេចក្ដីគោរព ដល់សព្រហ្មចារិបុគ្គល ប្រព្រឹត្ដទៅ ដើម្បីសេចក្ដីសង្គ្រោះ ដើម្បីមិនវិវាទ ដើម្បីការព្រមព្រៀង ដើម្បីសេចក្ដីស្ងប់ស្ងាត់។ មានពាក្យតទៅទៀតថា សីលណា ដែលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុះ ជាសីលជាល្អ ជាសីលដែលអ្នកប្រាជ្ញតែង សរសើរ ជាសីលដែលតណ្ហានិងទិដ្ឋិមិនបានប៉ះពាល់ ជាសីលប្រព្រឹត្ដ ទៅដើម្បីសមាធិ
(១) ភិក្ខុជាអ្នកមានសីលស្មើគ្នា ក្នុងសីលទាំងឡាយ មានសភាពដូច្នោះ ជាមួយនឹងសព្រហ្មចារិបុគ្គល ទាំងក្នុងទីចំពោះមុខ ទាំងក្នុងទីកំបាំងមុខ ធម៌នេះឯង ឈ្មោះថា ជាធម៌ដែលបុគ្គលគប្បីរលឹក ឈ្មោះថា ធ្វើនូវសេចក្ដីស្រឡាញ់ ឈ្មោះថា ធ្វើនូវសេចក្ដីគោរពដល់សព្រហ្មចារិបុគ្គល ប្រព្រឹត្ដទៅ ដើម្បីសេចក្ដីសង្គ្រោះ ដើម្បីមិនវិវាទ ដើម្បីការព្រមព្រៀង ដើម្បីសេចក្ដីស្ងប់ស្ងាត់។ ពាក្យតទៅទៀតថា ទិដ្ឋិណា ដ៏ប្រសើរ ជាទីនាំសត្វចេញចាកវដ្ដទុក្ខ របស់បុគ្គលអ្នកធ្វើយ៉ាងនោះ ដើម្បីជាទីអស់ទៅនៃកងទុក្ខដោយប្រពៃ ភិក្ខុប្រកបដោយសេចក្ដី
(១) អដ្ឋកថា ថា ប្រព្រឹត្ដទៅដើម្បីឧបចារសមាធិនិងអប្បនាសមាធិ។
             
            
         
        
            
                ID: 636801694603217452 
                
            
            
                ទៅកាន់ទំព័រ៖