ព្រះត្រៃបិដក ភាគ ១២

បាន​បញ្ញ​ត្ដ​ ​ថា​តថាគត​មិនបាន​បញ្ញ​ត្ដ១​ ​សម្ដែង​នូវ​អាបត្ដិ​ ​ថា​ជា​អ​នា​បត្ដិ១​ ​សម្ដែង​នូវ​អ​នា​បត្ដិ​ ​ថា​ជា​អាបត្ដិ១​ ​សម្ដែង​នូវ​លហុ​កា​បត្ដិ​ ​ថា​ជាគ​រុ​កា​បត្ដិ១​ ​សម្ដែង​នូវ​គរុ​កា​បត្ដិ​ ​ថា​ជា​លហុ​កា​បត្ដិ១​ ​សម្ដែង​នូវ​សាវ​សេ​សា​បត្ដិ​ ​ថា​ជា​អ​នវ​សេ​សា​បត្ដិ១​ ​សម្ដែង​នូវ​អ​នវ​សេ​សា​បត្ដិ​ ​ថា​ជា​សាវ​សេ​សា​បត្ដិ១​ ​សម្ដែង​នូវ​ទុ​ដ្ឋុ​ល្លា​បត្ដិ​ ​ថា​ជា​អ​ទុ​ដ្ឋុ​ល្លា​បត្ដិ១​ ​សម្ដែង​នូវ​អ​ទុ​ដ្ឋុ​ល្លា​បត្ដិ​ ​ថា​ជា​ទុ​ដ្ឋុ​ល្លា​បត្ដិ១​។​ ​នេះ​ជា​ភេទ​ករ​វត្ថុ១៨​។​ ​
 [​៨៥៨​]​ ​អធិករណ៍៤​ ​ដែល​មក​ក្នុង​មាតិកា​ទាំងនោះ​ ​ដូចម្ដេច​ខ្លះ​។​ ​(​អធិករណ៍៤នោះ​គឺ​)​ ​វិវាទាធិករណ៍១​ ​អនុ​វា​ទា​ធិ​ករណ៍១​ ​អា​បត្ដា​ធិ​ករណ៍១​ ​កិ​ច្ចា​ធិ​ករណ៍១​។​ ​នេះ​ជា​អធិករណ៍៤​។​ ​
 [​៨៥៩​]​ ​សមថៈ៧​ ​ដែល​មក​ក្នុង​មាតិកា​ទាំងនោះ​ ​ដូចម្ដេច​ខ្លះ​។​ ​(​សមថៈ៧នោះ​ ​គឺ​)​ ​សម្មុ​ខា​វិន័យ​ ​១​ ​សតិវិន័យ​ ​១​ ​អ​មូឡ្ហ​វិន័យ​ ​១​ ​បដិញ្ញាត​ក​រណៈ​ ​១​ ​យេ​ភុយ្យសិ​កា​ ​១​ ​តស្ស​បា​បិយ​សិកា​ ​១​ ​តិណ​វត្ថា​រកៈ១​។​ ​នេះ​ ​ជា​សមថៈ៧​។​

​ចប់​ ​ក​តិ​បុច្ឆា​វារៈ​។​

ថយ | ទំព័រទី ៣៧៧ | បន្ទាប់
ID: 636801695261625111
ទៅកាន់ទំព័រ៖