ព្រះត្រៃបិដក ភាគ ១២
[៤០] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែល (ធ្វើឯង) ឬប្រើឱ្យគេធ្វើនូវសន្ថ័តថ្មី មិនលាយរោមចៀម ស មួយជញ្ជីង រោមចៀមក្រហមមួយជញ្ជីង (១ភាគ) ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវពួកឆព្វគ្គិយភិក្ខុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយភិក្ខុ ឱ្យគេធ្វើសន្ថ័តដោយរោមចៀមមានពណ៌ខ្មៅសុទ្ធ យ៉ាងនោះដែរ តែលាយដោយរោមចៀមសបន្ដិចត្រង់ជាយ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង៦យ៉ាង។បេ។
[៤១] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុដែលឱ្យគេធ្វើនូវសន្ថ័តរាល់ឆ្នាំ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវភិក្ខុច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុច្រើនរូបឱ្យគេធ្វើ្វសន្ថ័តរាល់ៗឆ្នាំ។ សិក្ខាបទនោះ មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង៦យ៉ាង។បេ។
ID: 636801469250898037
ទៅកាន់ទំព័រ៖