ព្រះត្រៃបិដក ភាគ ១២
បណ្ដាវិបត្ដិទាំង ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិ ២ គឺ សីស វិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដាកងនៃអាបត្ដិទាំង ៧ លោក សង្គ្រោះដោយកងនៃអាបត្ដិ ៥ គឺ កងនៃអាបត្ដិសង្ឃាទិសេសក៏មាន កងនៃអាបត្ដិថុល្លច្ច័យក៏មាន កងនៃអាបត្ដិបាចិត្ដិយៈក៏មាន កងនៃអាបត្ដិ បាដិទេសនីយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង ៦ តាំងឡើងដោយសមុដ្ឋាន ១ គឺ តាំងឡើងអំពីកាយ មិន បានតាំងឡើងអំពីវាចា ទាំងមិនបានតាំងឡើងអំពីចិត្ដឡើយ។ បណ្ដា អធិករណ៍ទាំង ៤ អាបត្ដិទាំងនោះ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដា សមថៈ ៧ រម្ងាប់ដោយសមថៈទាំង ៣ គឺ ដោយសម្មុខាវិន័យនិងបដិញ្ញា តករណៈក៏មាន ដោយសម្មុខាវិន័យនិងតិណវត្ថារកៈក៏មាន។
[៨៦៨] ភិក្ខុត្រូវអាបត្ដិប៉ុន្មាន ដោយសមុដ្ឋាននៃអាបត្ដិទី ២។ ភិក្ខុត្រូវអាបត្ដិ ៤ ដោយសមុដ្ឋាននៃអាបត្ដិទី ២ គឺ ភិក្ខុសម្គាល់ថា គួរ
ID: 636801697133542179
ទៅកាន់ទំព័រ៖