ព្រះត្រៃបិដក ភាគ ១២
ក៏បបួល (ពួកភិក្ខុផងគ្នា)ថា លោកទាំងឡាយចូរធ្វើកុដិឱ្យខ្ញុំ ភិក្ខុទាំងឡាយ ក៏ធ្វើកុដិ ចំពោះភិក្ខុនោះ ឥតមានពួកភិក្ខុសម្ដែងទីឱ្យ ធ្វើឱ្យហួសប្រមាណ មានហេតុទាស់ មិនមានទីឧបចារៈ ត្រូវអាបត្ដិទុក្កដរាល់ប្រយោគ កាលនៅតែបាយអបូកមួយដុំនឹងហើយ ត្រូវអាបត្ដិថុល្លច្ច័យ លុះបូកបាយអមួយដុំនោះហើយស្រេច ត្រូវអាបត្ដិសង្ឃាទិសេស។ ភិក្ខុសម្គាល់ថា គួរ ក៏បង្រៀនធម៌ជាបទ ចំពោះអនុបសម្បន្ន ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុត្រូវអាបត្ដិ ៤ នេះ ដោយសមុដ្ឋាននៃអាបត្ដិទី ២។ បណ្ដាវិបត្ដិទាំង៤ អាបត្ដិទាំងនោះ រាប់ញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បេ។ បណ្ដាសមថៈទាំង ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិទាំង ៤ អាបត្ដិទាំងនោះ រាប់ បញ្ចូលក្នុងវិបត្ដិ ២ គឺ សីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដា កងនៃអាបត្ដិទាំង ៧ លោកសង្គ្រោះដោយកងអាបត្ដិ ៤ គឺ កងនៃអាបត្ដិសង្ឃាទិសេសក៏មាន កងនៃអាបត្ដិថុល្លច្ច័យក៏មាន កងនៃអាបត្ដិបាចិត្ដិយៈ ក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ តាំងឡើងដោយសមុដ្ឋានតែ ១ គឺ តាំងឡើងអំពីវាចា មិនតាំងឡើងអំពី កាយ មិនតាំងឡើងអំពីចិត្ដឡើយ។ បណ្ដាអធិករណ៍ទាំង ៤ ចាត់ជា
ID: 636801697379536249
ទៅកាន់ទំព័រ៖