ព្រះត្រៃបិដក ភាគ ១២

អា​បត្ដា​ធិ​ករណ៍​។​ ​បណ្ដា​សមថៈ៧​ ​រម្ងាប់​ដោយ​សមថៈ​ ​៣​ ​គឺ​ ​ដោ​យស​ម្មុ​ខា​វិន័យ​និង​បដិញ្ញាត​ក​រណៈ​ក៏​មាន​ ​ដោ​យស​ម្មុ​ខា​វិន័យ​និង​តិណ​វត្ថា​រកៈ​ក៏​មាន​។​ ​
 [​៨៦៩​]​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​ប៉ុន្មាន​ ​ដោយ​សមុដ្ឋាន​នៃ​អាបត្ដិ​ទី៣​។​ ​ត្រូវ​អាបត្ដិ៥​ ​ដោយ​សមុដ្ឋាន​នៃ​អាបត្ដិ​ទី​ ​៣​ ​គឺ​ ​ភិក្ខុ​សម្គាល់ថា​គួរ​ ​ក៏​ចាត់ចែង​ធ្វើ​កុដិ​ ​ឥតមាន​ពួក​ភិក្ខុ​សម្ដែង​ទី​ឱ្យ​ ​ធ្វើ​ឱ្យ​ហួសប្រមាណ​មាន​ ​ហេតុ​ទាស់​ ​មិន​មាន​ទី​ឧបចារៈ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​រាល់​ប្រយោគ​ ​កាល​នៅ​ ​តែ​បាយអ​បូក​មួយដុំ​នឹង​ហើយ​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ ​លុះ​បូក​បាយអ​មួយដុំ​នោះ​ហើយស្រេច​ ​ត្រូវ​អាបត្ដិ​សង្ឃាទិសេស​។​ ​ភិក្ខុ​សម្គាល់ថា​គួរ​ ​ក៏​សូម​បណីតភោជន​ដើម្បី​ខ្លួន​មក​ឆាន់​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​ ​ភិក្ខុ​សម្គាល់ថា​គួរ​ ​ហើយ​កាលបើ​មាន​ភិក្ខុនី​មក​ឈរ​បង្គាប់​ ​(​ឱ្យ​គេ​អង្គាស​ភោជន​)​ ​មិនបាន​ហាមឃាត់​ហើយ​ឆាន់​ ​ត្រូវ​អាបត្ដិ​បាដិទេសនីយៈ​។​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​ ​៥​ ​នេះ​ ​ដោយ​សមុដ្ឋាន​នៃ​អាបត្ដិ​ទី​ ​៣​។​ ​បណ្ដា​វិ​បត្ដិ​ទាំង​ ​៤​ ​អាបត្ដិ​ទាំងនោះ​ ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ​ប៉ុន្មាន​។​បេ​។​ ​បណ្ដា​សមថៈ​ទាំង៧​ ​យ៉ាង​
ថយ | ទំព័រទី ៣៨៥ | បន្ទាប់
ID: 636801697671072924
ទៅកាន់ទំព័រ៖