ព្រះត្រៃបិដក ភាគ ១២
ហេតុទាស់ មិនមានទីឧបចារៈ ត្រូវអាបត្ដិទុក្កដរាល់ប្រយោគ កាលនៅតែ បាយអបូកមួយដុំនឹងហើយ ត្រូវអាបត្ដិថុល្លច្ច័យ លុះបូកបាយអមួយដុំនោះហើយស្រេច ត្រូវអាបត្ដិសង្ឃាទិសេស។ ភិក្ខុសម្គាល់ថា មិនគួរ ក៏បរិភោគភោជនាហារក្នុងវិកាល ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុសម្គាល់ថាមិនគួរ ក៏ទទួលខាទនីយៈភោជនីយាហារ អំពីដៃភិក្ខុនីមិនមែនជាញាតិ ដែលចូលទៅក្នុងចន្លោះផ្ទះ ដោយដៃរបស់ខ្លួន យកមកឆាន់ ត្រូវអាបត្ដិបាដិទេសនីយៈ។ ភិក្ខុត្រូវអាបត្ដិ៦នេះ ដោយសមុដ្ឋាននៃអាបត្ដិទី៤។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះ រាប់ញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បេ។ បណ្ដាសមថៈទាំង ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិ ២ គឺ សីលវិបត្ដិក៏មាន អាចារ វិបត្ដិក៏មាន។ បណ្ដាកងនៃអាបត្ដិ៧ លោកសង្គ្រោះដោយ កងនៃអាបត្ដិ៦ គឺ កងនៃអាបត្ដិបារាជិកក៏មាន កងនៃអាបត្ដិសង្ឃាទិសេសក៏មាន កងនៃអាបត្ដិថុល្លច្ច័យក៏មាន កងនៃអាបត្ដិបាចិត្ដិយៈ ក៏មាន កងនៃអាបត្ដិបាដិទេសនីយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។
ID: 636801698432956501
ទៅកាន់ទំព័រ៖