ព្រះត្រៃបិដក ភាគ ១២
មិនប្រាថ្នាដើម្បីបង្អាប់បង្អោន ប្រាថ្នាតែនិយាយលេង ពោលសំដៅបុគ្គល ថោកទាបដោយពាក្យដ៏ថោកទាប ត្រូវអាបត្ដិទុព្ភាសិត។ ភិក្ខុត្រូវអាបត្ដិ ៦ នេះ ដោយសមុដ្ឋាននៃអាបត្ដិទី ៥។ បណ្ដាវិបត្ដិ៤ អាបត្ដិ ទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បេ។ បណ្ដាសមថៈ ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិទាំង ៤ អាបត្ដិទាំងនោះ រាប់បញ្ចូល ក្នុងវិបត្ដិ ២ គឺ សីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដាកងនៃអាបត្ដិទាំង ៧ លោកសង្គ្រោះដោយកងនៃអាបត្ដិ ៦ គឺ កងនៃ អាបត្ដិបារាជិកក៏មាន កងនៃអាបត្ដិសង្ឃាទិសេសក៏មាន កងនៃអាបត្ដិថុល្លច្ច័យក៏មាន កងនៃអាបត្ដិបាចិត្ដិយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន កងនៃអាបត្ដិទុព្ភាសិតក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិ៦ តាំងឡើងដោយសមុដ្ឋាន ១ គឺ តាំងឡើងអំពីវាចានិងចិត្ដ មិនតាំងឡើងអំពី កាយឡើយ។ បណ្ដាអធិករណ៍ទាំង៤ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈទាំង៧ រម្ងាប់ដោយសមថៈ៣ គឺ ដោយសម្មុខាវិន័យនិង បដិញ្ញាតករណៈក៏មាន ដោយសម្មុវិន័យនិងតិណវត្ថារក ក៏មាន។
ID: 636801698942135624
ទៅកាន់ទំព័រ៖