ព្រះត្រៃបិដក ភាគ ១២
[៨៧២] ភិក្ខុត្រូវអាបត្ដិប៉ុន្មាន ដោយសមុដ្ឋាននៃអាបត្ដិទី៦។ ភិក្ខុត្រូវអាបត្ដិ ៦ ដោយសមុដ្ឋាននៃអាបត្ដិទី ៦ គឺ ភិក្ខុបបួល (ភិក្ខុ ផងគ្នា) ទៅលួចទ្រព្យគេ ត្រូវអាបត្ដិបារាជិក។ ភិក្ខុសម្គាល់ថាមិនគួរ ក៏ចាត់ចែងធ្វើកុដិ ឥតមានពួកភិក្ខុសម្ដែងទីឱ្យ ធ្វើឱ្យហួសប្រមាណ មាន ហេតុទាល់ មិនមានទីឧបចារៈ ត្រូវអាបត្ដិទុក្កដរាល់ប្រយោគ កាលនៅ តែបាយអបូកមួយដុំនឹងហើយ ត្រូវអាបត្ដិថុល្លច្ច័យ លុះបូកបាយអមួយដុំ នោះហើយស្រេច ត្រូវអាបត្ដិសង្ឃាទិសេស។ ភិក្ខុសម្គាល់ថាមិនគួរក៏សូមបណីតភោជនដើម្បីខ្លួន យកមកឆាន់ ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុ សម្គាល់ថាមិនគួរ កាលបើមានភិក្ខុនីមកឈរបង្គាប់ (ឱ្យគេអង្គាសខា ទនីយភោជនីយាហារ) មិនបានហាមឃាត់ហើយឆាន់ ត្រូវអាបត្ដិបាដិទេសនីយៈ។ ភិក្ខុត្រូវអាបត្ដិ ៦ នេះ ដោយសមុដ្ឋាននៃអាបត្ដិទី ៦។ បណ្ដាវិបត្ដិទាំង ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បណ្ដាកងនៃអាបត្ដិទាំង ៧ លោកសង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ តាំងឡើង ដោយសមុដ្ឋានប៉ុន្មាន។ បណ្ដាអធិករណ៍ទាំង ៤ ចាត់ជាអធិករណ៍ណា។ បណ្ដាសមថៈទាំង ៧
ID: 636801699195900139
ទៅកាន់ទំព័រ៖