ព្រះត្រៃបិដក ភាគ ១២
សមុដ្ឋាន ដែលប្រកបដោយវាចា ព្រះមានព្រះភាគ ទ្រង់ឃើញនូវធម៌គ្មានទីបំផុត មានព្រះហឫទ័យជាប្រយោជន៍ដល់សត្វលោក ទ្រង់ឃើញនូវវិវេកធម៌ បានសំដែងហើយថា អាបត្ដិដែលតាំងឡើងអំពីវាចានោះ មាន៤។ បពិត្រលោកអ្នកឈ្លាសក្នុងវិភង្គ ខ្ញុំប្រាប់សមុដ្ឋានដែលកើតអំពី វាចានោះដល់លោក។ សមុដ្ឋាន ដែលតាំងឡើងអំពីកាយ និងតាំងឡើងអំពីវាចា ព្រះមានព្រះភាគ ទ្រង់ឃើញនូវធម៌គ្មានទីបំផុត មានព្រះហឫទ័យជាប្រយោជន៍ដល់សត្វលោក ទ្រង់ឃើញនូវវិវេកធម៌ បានសំដែងហើយថា អាបត្ដិប៉ុន្មាន ដែលតាំងឡើងអំពីកាយ និងវាចានោះ បពិត្រលោកអ្នកឈ្លាសក្នុងវិភង្គ ខ្ញុំសូមសួរសមុដ្ឋានដែលតាំងឡើងអំពីកាយ និងវាចានោះ សូមលោកឆ្លើយកម។ សមុដ្ឋាន ដែលតាំងឡើងអំពីកាយ និងវាចា ព្រះមានព្រះភាគ ទ្រង់ឃើញនូវធម៌គ្មានទីបីផុត មានព្រះហឫទ័យជាប្រយោជន៍ ដល់សត្វលោក ទ្រង់ឃើញនូវវិវេកធម៌ បានសំដែងហើយ
ID: 636801700031907956
ទៅកាន់ទំព័រ៖