ព្រះត្រៃបិដក ភាគ ១២
ថា អាបត្ដិ ដែលតាំងឡើងអំពីកាយ និងវាចានោះ មាន៥។ បពិត្រលោកអ្នកឈ្លាសក្នុងវិភង្គ ខ្ញុំប្រាប់នូវសមុដ្ឋាននុ៎ះដល់លោក។ សមុដ្ឋានដែលតាំងឡើងអំពីកាយ និងចិត្ដ ព្រះមានព្រះភាគ ទ្រង់ឃើញនូវធម៌គ្មានទីបំផុត មានព្រះហឫទ័យជាប្រយោជន៍ដល់សត្វលោក ទ្រង់ឃើញនូវវិវេកធម៌ បានសម្ដែងហើយថា អាបត្ដិប៉ុន្មាន ដែលតាំងឡើងអំពីកាយ និងចិត្ដនោះ បពិត្រលោកអ្នកឈ្លាសក្នុងវិភង្គ ខ្ញុំសូមសួរនូវសមុដ្ឋានដែលតាំងឡើងអំពីកាយ និងចិត្ដនោះ សូមលោកឆ្លើយមក។ សមុដ្ឋាន ដែលតាំងឡើងអំពីកាយ និងចិត្ដ ព្រះមានព្រះភាគ ទ្រង់ឃើញនូវធម៌គ្មានទីបំផុត មានព្រះហឫទ័យ ជាប្រយោជន៍ដល់សត្វលោក ទ្រង់ឃើញនូវវិវេកធម៌ បានសម្ដែងហើយថា អាបត្ដិដែលតាំងឡើងអំពីកាយ និងចិត្ដនោះ មាន៦។ បពិត្រលោកអ្នកឈ្លាសក្នុងវិភង្គ ខ្ញុំប្រាប់សមុដ្ឋានដែលតាំងឡើងអំពីកាយ និងចិត្ដនោះ ដល់លោក។ សមុដ្ឋានដែលតាំងឡើងអំពីវាចា និងចិត្ដ ព្រះមានព្រះភាគ ទ្រង់ឃើញនូវធម៌គ្មានទីបំផុត
ID: 636801700299823280
ទៅកាន់ទំព័រ៖