ព្រះត្រៃបិដក ភាគ ១២
មានព្រះហឫទ័យជាប្រយោជន៍ដល់សត្វលោក ទ្រង់ឃើញនូវវិវេកធម៌ បានសម្ដែងហើយថា អាបត្ដិប៉ុន្មាន ដែលតាំងឡើងអំពីវាចា និងចិត្ដនោះ បពិត្រ លោកអ្នកឈ្លាសក្នុងវិភង្គ ខ្ញុំសូមសួរសមុដ្ឋាន ដែលតាំងឡើងអំពីវាចា និងចិត្ដនោះ សូមលោកឆ្លើយមក។ សមុដ្ឋាន ដែលតាំងឡើងអំពីវាចា និងចិត្ដ ព្រះមានព្រះភាគ ទ្រង់ឃើញ នូវធម៌គ្មានទីបំផុត មានព្រះហឫទ័យជាប្រយោជន៍ដល់សត្វលោក ទ្រង់ឃើញនូវវិវេកធម៌ បានសម្ដែងមកហើយថា អាបត្ដិដែលតាំងឡើងអំពីវាចា និងចិត្ដនោះ មាន៦។ បពិត្រលោកអ្នកឈ្លាសក្នុងវិភង្គ ខ្ញុំប្រាប់សមុដ្ឋាន ដែលតាំងឡើងអំពីវាចា និងចិត្ដនោះ ដល់លោក។ សមុដ្ឋាន ដែលតាំងឡើងអំពីកាយវាចា និងចិត្ដ ព្រះមានព្រះភាគ ទ្រង់ឃើញនូវធម៌គ្មានទីបំផុត មានព្រះហឫទ័យជាប្រយោជន៍ដល់សត្វលោក ទ្រង់ឃើញនូវវិវេកធម៌ បានសំដែងហើយថា អាបត្ដិប៉ុន្មាន ដែលតាំងឡើងអំពីកាយវាចា និងចិត្ដនោះ បពិត្រលោកអ្នកឈ្លាសក្នុងវិភង្គ ខ្ញុំសូមសួរសមុដ្ឋាន ដែលតាំងឡើងអំពីកាយវាចា និងចិត្ដនោះ សូមលោកឆ្លើយមក។
ID: 636801700563718374
ទៅកាន់ទំព័រ៖