ព្រះត្រៃបិដក ភាគ ១២
សមុដ្ឋាន ដែលតាំងឡើងអំពីកាយវាចា និងចិត្ដ ព្រះមានព្រះ ភាគ ទ្រង់ឃើញនូវធម៌គ្មានទីបំផុត មានព្រះហឫទ័យជាប្រយោជន៍ដល់សត្វលោក ទ្រង់ឃើញនូវវិវេកធម៌ បានសម្ដែងហើយថា អាបត្ដិ ដែលតាំឡើងអំពីកាយវាចា និងចិត្ដនោះ មាន៦។ បពិត្រលោកអ្នកឈ្លាសក្នុងវិភង្គ ខ្ញុំប្រាប់នូវសមុដ្ឋានដែលតាំងឡើងអំពីកាយវាចា និងចិត្ដនោះ ដល់លោក។
ចប់ អាបត្ដិសមុដ្ឋានគាថា ជាគម្រប់៣។
[៨៧៤] សួរថា ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះសីលវិបត្ដិជាបច្ច័យ។ (ឆ្លើយថា) ត្រូវអាបត្ដិ៤ ព្រោះសីលវិបត្ដិជាបច្ច័យ គឺ ភិក្ខុនីដឹងថា (ភិក្ខុនីផងគ្នា) ត្រូវអាបត្ដិបារាជិកហើយ បិទបាំងទុក ត្រូវអាបត្ដិបារាជិក។ ភិក្ខុនីមានសេចក្ដីសង្ស័យ ហើយបិទបាំងទុក ត្រូវអាបត្ដិ ថុល្លច្ច័យ។ ភិក្ខុបិទបាំងអាបត្ដិសង្ឃាទិសេស ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុបិទបាំងអាបត្ដិអាក្រក់របស់ខ្លួន ត្រូវអាបត្ដិទុក្កដ។ ភិក្ខុត្រូវអាបត្ដិ៤នេះ ព្រោះសីលវិបត្ដិជាបច្ច័យ។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។បេ។ បណ្ដាសមថៈ៧ រម្ងាប់ដោយ
ID: 636801700912298311
ទៅកាន់ទំព័រ៖