ព្រះត្រៃបិដក ភាគ ១២
គឺ អាចារវិបត្ដិ។ បណ្ដាកងនៃអាបត្ដិ៧ លោកង្គ្រោះដោយកងនៃអាបត្ដិ ១ គឺ កងនៃអាបត្ដិទុក្កដ។ បណ្ដាសមុដ្ឋាននៃអាបត្ដិ៦ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើងអំពីកាយវាចានិងចិត្ដ។ បណ្ដាអធិករណ៍៤ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈ៣គឺ ដោយសម្មុខាវិន័យនិងបដិញ្ញាតករណ៍ក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។
[៨៧៦] ភិក្ខុត្រូវអាបត្ដិប៉ុន្មាន ព្រោះទិដ្ឋិវិបត្ដិជាបច្ច័យ។ ភិក្ខុត្រូវអាបត្ដិ ២ ព្រោះទិដ្ឋិវិបត្ដិជាបច្ច័យ គឺ កាលភិក្ខុទាំងឡាយសូត្រសមនុភាសនកម្មចប់ ជាគម្រប់៣ដងហើយ ភិក្ខុមិនព្រមលះបង់ទិដ្ឋិអាក្រក់ចេញ កាលបើចប់ញត្ដិ ត្រូវអាបត្ដិទុក្កដ កាលបើចប់កម្មវាចា២លើក ត្រូវអាបត្ដិទុក្កដទាំងឡាយ លុះចប់កម្មវាចា ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុត្រូវអាបត្ដិ២នេះ ព្រោះទិដ្ឋិវិបត្ដិជាបច្ច័យ។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។បេ។
ID: 636801701764097031
ទៅកាន់ទំព័រ៖