ព្រះត្រៃបិដក ភាគ ១២

បណ្ដា​សមថៈ៧​ ​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​។​ ​បណ្ដា​វិ​បត្ដិ៤​ ​អាបត្ដិ​ទាំងនោះ​ ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ​ ​១​ ​គឺ​ ​អាចារ​វិ​បត្ដិ​។​ ​បណ្ដា​កង​នៃ​អាបត្ដិ​ទាំង​ ​៧​ ​លោកសង្គ្រោះ​ ​ដោយ​កង​នៃ​អាបត្ដិ២​ ​គឺ​ ​កង​នៃ​អាបត្ដិ​បាចិត្ដិយៈ​ក៏​មាន​ ​កង​នៃ​អាបត្ដិ​ទុក្កដ​ក៏​មាន​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ៦​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ ​១​ ​គឺ​ ​តាំង​ឡើង​អំពី​កាយវាចា​ចិត្ដ​។​ ​បណ្ដា​អធិករណ៍៤​ ​ចាត់ជា​អា​បត្ដា​ធិ​ករណ៍​។​ ​បណ្ដា​សមថៈ៧​ ​រម្ងាប់​ដោយ​សមថៈ​ ​៣​ ​គឺ​ ​ដោ​យស​ម្មុ​ខា​វិន័យ​និង​បដិញ្ញាត​ក​រណៈ​ក៏​មាន​ ​ដោ​យស​ម្មុ​ខា​វិន័យ​ ​និង​តិណ​វត្ថា​រកៈ​ក៏​មាន​។​ ​
 [​៨៧៧​]​ ​ភិក្ខុ​ ​ភិក្ខុនី​ ​ត្រូវ​អាបត្ដិ​ប៉ុន្មាន​ ​ព្រោះ​អាជីវ​វិ​បត្ដិ​ជា​បច្ច័យ​។​ ​ត្រូវ​អាបត្ដិ៦​ ​ព្រោះ​អាជីវ​វិ​បត្ដិ​ជា​បច្ច័យ​ ​គឺ​ភិក្ខុ​មាន​សេចក្ដីប្រាថ្នា​អាក្រក់​ ​លុះ​ក្នុង​អំណាច​សេចក្ដីប្រាថ្នា​ ​ក៏​ពោល​អួត​នូវ​ឧត្ដរិមនុស្ស​ធម្ម​ ​ដែល​មិន​មាន​ ​មិន​ពិត​ ​ព្រោះ​ហេតុ​អាជីវៈ​ ​ព្រោះ​ដំណើរ​អាជីវៈ​ ​ត្រូវ​អាបត្ដិ​បារាជិក​។​ ​ភិក្ខុ​និយាយ​ដឹកនាំ​បុរស​ស្ដ្រី​ឱ្យ​បានគ្នា​ជា​ប្ដី​ប្រពន្ធ​ ​ព្រោះ​ហេតុ​អាជីវៈ​ ​ព្រោះ​ដំណើរ​អាជីវៈ​ ​ត្រូវ​អាបត្ដិ​សង្ឃាទិសេស​។​ ​ភិក្ខុ​និយាយ​ ​(​ប្រាប់​គេ​)​ ​ថា​ ​ភិក្ខុ​ណា​ ​នៅក្នុង​វិហារ​របស់​អ្នក​ ​ភិក្ខុ​នោះ​ជា​អរហន្ដ​ ​ដូច្នេះ​ ​ព្រោះ​ហេតុ​អាជីវៈ​ ​ព្រោះ​ដំណើរ​អាជីវៈ​ ​កាលបើ​អ្នកស្ដាប់​ដឹង​
ថយ | ទំព័រទី ៣៩៩ | បន្ទាប់
ID: 636801702068724455
ទៅកាន់ទំព័រ៖