ព្រះត្រៃបិដក ភាគ ១២

បឋម​បារាជិក​ ​ចាត់ជា​វិ​បត្ដិ​អ្វី​។​ ​ចាត់ជា​សីលវិបត្ដិ​។​ ​បណ្ដា​កង​នៃ​អាបត្ដិ​ទាំង៧​ ​បឋម​បារាជិក​ ​ចាត់​ចូលក្នុង​កង​នៃ​អាបត្ដិ​ណា​។​ ​ចាត់​ចូលក្នុង​កង​ ​នៃ​អាបត្ដិ​បារាជិក​។​ ​បណ្ដា​សមុដ្ឋាន​ ​នៃ​អាបត្ដិ​ទាំង៦​ ​យ៉ាង​ ​បឋម​បារាជិក​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ប៉ុន្មាន​យ៉ាង​។​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​គឺ​ ​តាំង​ឡើង​អំពី​កាយ​ ​នឹង​ចិត្ដ​ ​មិន​តាំង​ឡើ​អំពី​វាចា​ទេ​។​ ​បណ្ដា​អធិករណ៍​ទាំង៤​ ​យ៉ាង​ ​បឋម​បារាជិក​ ​ចាត់ជា​អធិករណ៍​ណា​។​ ​ចាត់ជា​អា​បត្ដា​ធិ​ករណ៍​។​ ​បណ្ដា​សមថៈ​ទាំង៧យ៉ាង​ ​បឋម​បារាជិក​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​យ៉ាង​។​ ​រម្ងាប់​ដោយ​សមថៈ​ពីរ​យ៉ាង​ ​គឺ​ដោ​យស​ម្មុ​ខា​វិន័យ១​ ​បដិញ្ញាត​ក​រណៈ១​។​ ​អ្វី​ជា​វិន័យ​ក្នុង​បឋម​បារាជិក​នោះ​ ​អ្វី​ជា​អភិ​វិន័យ​ ​ក្នុង​បឋម​បារាជិក​នោះ​។​ ​បញ្ញ​ត្ដិ​ ​ជា​វិន័យ​ ​វិ​ភ​ត្ដិ​ ​(​បទ​ភាជនៈ​)​ ​ជា​អភិ​វិន័យ​ ​ក្នុង​បឋម​បារាជិក​នោះ​។​ ​អ្វី​ជា​បាតិមោក្ខ​ ​ក្នុង​បឋម​បារាជិក​នោះ​ ​អ្វី​ជា​អ​ធិប្បាតិមោក្ខ​ ​ក្នុង​បឋម​បារាជិក​នោះ​។​ ​បញ្ញ​ត្ដិ​ ​ជា​បាតិមោក្ខ​ ​វិ​ភ​ត្ដិ​ ​(​បទ​ភាជនៈ​)​ ​ជា​អ​ធិប្បាតិមោក្ខ​។​ ​អ្វី​ជា​វិ​បត្ដិ​។​ ​សេចក្ដី​មិន​សង្រួម​ជា​វិ​បត្ដិ​។​ ​អ្វី​ជា​សម្បត្ដិ​។​ ​សេចក្ដី​សង្រួម​ ​ជា​សម្បត្ដិ​។​ ​អ្វី​ជា​សេចក្ដី​ប្រតិ​បត្ដិ​ ​(​ក្នុង​បឋម​បារាជិក​នោះ​)​។​ ​ភិក្ខុ​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​ ​ដរាប​អស់ជីវិត​ ​មានជីវិត​ជាទីបំផុត​ដោយ​គិតថា​ ​អា​តា្ម​អញ​នឹង​មិន​ធ្វើអំពើ​មាន​សភាព​យ៉ាងនេះ​ទេ​ ​(​នេះ​ជា​សេចក្ដី​ប្រតិ​បត្ដិ​)​។​
ថយ | ទំព័រទី ៤ | បន្ទាប់
ID: 636801457267322616
ទៅកាន់ទំព័រ៖