ព្រះត្រៃបិដក ភាគ ១២
សេចក្ដីច្បាស់ (ភិក្ខុនោះ) ត្រូវអាបត្ដិថុល្លច្ច័យ។ ភិក្ខុសូមបណីតភោជន ដើម្បីប្រយោជន៍ខ្លួនឆាន់ ព្រោះហេតុអាជីវៈ ព្រោះដំណើរអាជីវៈ ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុ សូមបណីតភោជន ដើម្បីប្រយោជន៍ខ្លួនឆាន់ ព្រោះហេតុអាជីវៈ ព្រោះដំណើរអាជីវៈ ត្រូវអាបត្ដិបាដិទេសនីយៈ។ ភិក្ខុមិនឈឺ សូមសម្លក្ដី បាយក្ដី ដើម្បីប្រយោជន៍ខ្លួន យកមកឆាន់ ព្រោះហេតុអាជីវៈ ព្រោះដំណើរអាជីវៈ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិ ៦ នេះ ព្រោះអាជីវវិបត្ដិជាបច្ច័យ។ បណ្ដាវិបត្ដិទាំង ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បេ។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិ ២ គឺ សីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដាកងនៃអាបត្ដិ៧ លោកសង្គ្រោះដោយកងនៃអាបត្ដិ៦គឺ កងនៃអាបត្ដិបារាជិកក៏មាន កងនៃអាបត្ដិសង្ឃាទិសេសក៏មាន កងនៃអាបត្ដិថុល្លច្ច័យក៏មាន កងនៃអាបត្ដិបាចិត្ដិយៈក៏មាន កងនៃ
ID: 636801702315998598
ទៅកាន់ទំព័រ៖