ព្រះត្រៃបិដក ភាគ ១២

អាបត្ដិ​ ​បាដិទេសនីយៈ​ក៏​មាន​ ​កង​នៃ​អាបត្ដិ​ទុក្កដ​ក៏​មាន​។​ ​បណ្ដា​សមុដ្ឋាន​នៃ​ ​អាបត្ដិ​ទាំង​ ​៦​ ​អាបត្ដិ​ទាំងនោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ ​៦​ ​គឺ​ ​តាំង​ ​ឡើង​អំពី​កាយ​ ​មិន​តាំង​ឡើង​អំពី​វាចា​ ​មិន​តាំង​ឡើង​អំពី​ចិត្ដ​ក៏​មាន​ ​តាំង​ឡើង​អំពី​វាចា​ ​មិន​តាំង​ឡើង​អំពី​កាយ​ ​មិន​តាំង​ឡើង​អំពី​ចិត្ដ​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​និង​វាចា​ ​មិន​តាំង​ឡើង​អំពី​ចិត្ដ​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​ ​ចិត្ដ​ ​មិន​តាំង​ឡើង​អំពី​វាចា​ក៏​មាន​ ​តាំង​ឡើង​អំពី​វាចា​ចិត្ដ​ ​មិន​តាំង​ឡើង​ ​អំពី​កាយ​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយវាចា​និង​ចិត្ដ​ក៏​មាន​។​ ​បណ្ដា​អធិករណ៍៤​ ​ចាត់ជា​អា​បត្ដា​ធិ​ករណ៍​។​ ​បណ្ដា​សមថៈ៧​ ​រម្ងាប់​ ​ដោយ​សមថៈ​ ​៣​ ​គឺ​ ​ដោ​យស​ម្មុ​ខា​វិន័យ​និង​បដិញ្ញាត​ក​រណៈ​ក៏​មាន​ ​ដោ​យស​ម្មុ​ខា​វិន័យ​និង​តិណ​វត្ថា​រកៈ​ក៏​មាន​។​ ​

​ចប់​ ​វិ​បត្ដិ​ប្ប​ច្ច​យ​វារៈ​ ​ជាគម្រប់​ ​៤​។​


 [​៨៧៨​]​ ​ភិក្ខុ​ ​ត្រូវ​អាបត្ដិ​ប៉ុន្មាន​ ​ព្រោះ​វិវាទាធិករណ៍​ជា​បច្ច័យ​។​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​ ​២​ ​ព្រោះ​វិវាទាធិករណ៍​ជា​បច្ច័យ​ ​គឺ​ ​ភិក្ខុ​ពោល​ពាក្យ​
ថយ | ទំព័រទី ៤០១ | បន្ទាប់
ID: 636801714188667676
ទៅកាន់ទំព័រ៖