ព្រះត្រៃបិដក ភាគ ១២

ចាត់​ដោត​ឧប​សម្ប័​ន្ន​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​ ​ភិក្ខុ​ពោល​ពាក្យ​ចាត់​ដោ​ត​អនុ​ប​សម្ប័​ន្ន​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​ត្រូវ​អាបត្ដិ២​ ​នេះ​ ​ព្រោះ​វិ​វា​ទា​ ​អធិករណ៍​ជា​បច្ច័យ​។​ ​បណ្ដា​វិ​បត្ដិ៤​ ​អាបត្ដិ​ទាំងនោះ​ ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ​ប៉ុន្មាន​។​ ​បេ​។​ ​បណ្ដា​សមថៈ៧​ ​រម្ងាប់​ដោយ​សមថៈ​ ​ប៉ុន្មាន​។​ ​បណ្ដា​វិ​បត្ដិ៤​ ​អាបត្ដិ​ទាំងនោះ​ ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ​ ​១​ ​គឺ​ ​អាចារ​វិ​បត្ដិ​។​ ​បណ្ដា​កង​នៃ​អាបត្ដិ៧​ ​លោកសង្គ្រោះ​ដោយ​កង​នៃ​អាបត្ដិ​ ​២​ ​គឺ​ ​កង​នៃ​អាបត្ដិ​បាចិត្ដិយៈ​ក៏​មាន​ ​កង​នៃ​អាបត្ដិ​ទុក្កដ​ក៏​ ​មាន​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ៦​ ​អាបត្ដិ​ទាំងនោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ ​៣​ ​គឺ​ ​តាំង​ឡើង​អំពី​កាយ​ចិត្ដ​ ​មិន​តាំង​ឡើង​អំពី​វាចា​ក៏​មាន​ ​តាំង​ឡើង​អំពី​វាចា​ចិត្ដ​ ​មិន​តាំង​ឡើង​អំពី​កាយ​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​ ​វាចា​ចិត្ដ​ក៏​មាន​។​ ​បណ្ដា​អធិករណ៍៤​ ​ចាត់ជា​អា​បត្ដា​ធិ​ករណ៍​។​ ​បណ្ដា​សមថៈ៧​ ​រម្ងាប់​ដោយ​សមថៈ៣គឺ​ ​ដោ​យស​ម្មុ​ខា​វិន័យ​ ​និង​បដិញ្ញាត​ក​រណៈ​ក៏​មាន​ ​ដោ​យស​ម្មុ​ខា​វិន័យ​និង​តិណ​វត្ថា​រកៈ​ក៏​មាន​។​
ថយ | ទំព័រទី ៤០២ | បន្ទាប់
ID: 636801714464013425
ទៅកាន់ទំព័រ៖