ព្រះត្រៃបិដក ភាគ ១២

 [​៨៧៩​]​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​ប៉ុន្មាន​ ​ព្រោះ​អនុ​វា​ទា​ធិ​ករណ៍​ជា​បច្ច័យ​។​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​ ​៣​ ​ព្រោះ​អនុ​វា​ទា​ធិ​ករណ៍​ជា​បច្ច័យ​ ​គឺ​ ​ភិក្ខុ​ចោទ​ភិក្ខុ​ផងគ្នា​ ​ដោយ​អាបត្ដិ​បារាជិក​មិន​មាន​មូល​ ​ត្រូវ​អាបត្ដិ​សង្ឃាទិសេស​។​ ​ភិក្ខុ​ចោទ​ភិក្ខុ​ផងគ្នា​ ​ដោយ​អាបត្ដិ​សង្ឃាទិសេស​មិន​មាន​មូល​ ​ត្រូវ​អាបត្ដិ​ ​បាចិត្ដិយៈ​។​ ​ភិក្ខុ​ចោទ​ភិក្ខុ​ផងគ្នា​ ​ដោយ​អាចារ​វិ​បត្ដិ​មិន​មាន​មូល​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​ ​៣​ ​នេះ​ ​ព្រោះ​អនុ​វា​ទា​ធិ​ករណ៍​ជា​បច្ច័យ​។​ ​បណ្ដា​វិ​បត្ដិ៤​ ​អាបត្ដិ​ទាំងនោះ​ ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ​ ​ប៉ុន្មាន​។​បេ​។​ ​បណ្ដា​សមថៈ៧​ ​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​។​ ​បណ្ដា​វិ​បត្ដិ៤​ ​អាបត្ដិ​ទាំងនោះ​ ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ​ ​២​ ​គឺ​ ​សីលវិបត្ដិ​ក៏​មាន​ ​អាចារ​វិ​បត្ដិ​ក៏​មាន​។​ ​បណ្ដា​កង​នៃ​អាបត្ដិ៧​ ​លោក​ ​សង្គ្រោះ​ដោយ​កង​នៃ​អាបត្ដិ៣​ ​គឺ​ ​កង​នៃ​អាបត្ដិ​សង្ឃាទិសេស​ក៏​មាន​ ​កង​នៃ​អាបត្ដិ​បាចិត្ដិយៈ​ក៏​មាន​ ​កង​នៃ​អាបត្ដិ​ទុក្កដ​ក៏​មាន​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ៦​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៣​ ​គឺ​ ​តាំង​ឡើង​អំ​
ថយ | ទំព័រទី ៤០៣ | បន្ទាប់
ID: 636801714711587585
ទៅកាន់ទំព័រ៖