ព្រះត្រៃបិដក ភាគ ១២
ពីកាយ និងចិត្ដ មិនបានតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីវាចានិងចិត្ដ មិនតាំងឡើងអំពីកាយក៏មាន តាំងឡើងអំពីកាយវាចានិងចិត្ដក៏មាន។ បណ្ដាអធិករណ៍៤ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈ៣ គឺ ដោយសម្មុខាវិន័យនិងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យនិងតិណវត្ថារកៈក៏មាន។
[៨៨០] ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះអាបត្ដាធិករណ៍ជាបច្ច័យ។ ត្រូវអាបត្ដិ ៤ ព្រោះអាបត្ដាធិករណ៍ជាបច្ច័យ គឺ ភិក្ខុនីដឹងថា (ភិក្ខុនីផងគ្នា) ត្រូវអាបត្ដិបារាជិក ហើយបិទបាំងទុក ត្រូវអាបត្ដិបារាជិក។ ភិក្ខុនីមានសេចក្ដីសង្ស័យហើយ បិទបាំង (នូវអាបត្ដិបារាជិក ដែលខ្លួនដឹងហើយ) ត្រូវអាបត្ដិថុល្លច្ច័យ។ ភិក្ខុបិទបាំងអាបត្ដិសង្ឃាទិសេស ត្រូវអាបត្ដិបាចិត្ដិយៈ។ ភិក្ខុបិទបាំងអាចារវិបត្ដិ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិ៤ នេះ ព្រោះអាបត្ដាធិករណ៍ជាបច្ច័យ។ បណ្ដាវិបត្ដិ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បេ។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដា
ID: 636801715007114489
ទៅកាន់ទំព័រ៖