ព្រះត្រៃបិដក ភាគ ១២
វិបត្ដិ៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិ ២ គឺ សីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដាកងនៃអាបត្ដិទាំង៧ លោកសង្គ្រោះដោយ កងនៃអាបត្ដិ៤ គឺ កងនៃអាបត្ដិបារាជិកក៏មាន កងនៃអាបត្ដិថុល្លច្ច័យ ក៏មាន កងនៃអាបត្ដិបាចិត្ដិយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ តាំងឡើងដោយសមុដ្ឋាន១ គឺ តាំងឡើងអំពីកាយវាចានិងចិត្ដ។ បណ្ដាអធិករណ៍៤ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈ៧ រម្ងាប់ដោយសមថៈ៣ គឺ ដោយសម្មុខាវិន័យនិង បដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យនិងតិណវត្ថារកៈក៏មាន។
[៨៨១] ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះកិច្ចាធិករណ៍ជាបច្ច័យ។ ត្រូវអាបត្ដិ ៥ ព្រោះកិច្ចាធិករណ៍ជាបច្ច័យ គឺ ភិក្ខុនីជាអ្នកប្រព្រឹត្ដតាមភិក្ខុនីដែលសង្ឃលើកវត្ដ កាលបើសង្ឃសូត្រសមនុភាសនកម្ម ជាគម្រប់ ៣ដងចប់ហើយ នៅតែមិនលះបង់ លុះចប់ញាត្ដិ ត្រូវអាបត្ដិទុក្កដ ចប់កម្មវាចាពីរលើក ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ លុះចប់កម្មវាចា ត្រូវអាបត្ដិបារាជិក។ ពួកភិក្ខុប្រព្រឹត្ដតាមភិក្ខុអ្នកបំបែកសង្ឃ កាលបើសង្ឃសូត្រសមនុភាសនកម្ម ជាគម្រប់ ៣ ដងចប់ហើយ នៅ
ID: 636801715289390634
ទៅកាន់ទំព័រ៖