ព្រះត្រៃបិដក ភាគ ១២
ឧទ្ទាន គឺបញ្ជីរឿងនៃអនន្ដរបេយ្យាលនោះ ដូច្នេះ
[៨៨៣] និយាយអំពីកតិបុច្ឆាវារៈ១ សមុដ្ឋានវារៈ១ កតាបត្ដិវារៈ១ សមុដ្ឋានវារៈដូចគ្នា១ អាបត្ដិសមុដ្ឋានវារៈ១ វិបត្ដិវារៈ១ អធិករណវារៈ១។
[៨៨៤] សួរថា អ្វីជាប្រធាននៃវិវាទាធិករណ៍ វិវាទាធិករណ៍នោះ មានឋានប៉ុន្មាន មានវត្ថុប៉ុន្មាន មានភូមិប៉ុន្មាន មានហេតុប៉ុន្មាន មានមូលប៉ុន្មាន ភិក្ខុជជែកគ្នាដោយអាការប៉ុន្មាន វិវាទាធិករណ៍រម្ងាប់ដោយសមថៈប៉ុន្មាន។ អ្វីជាប្រធាននៃអនុវាទាធិករណ៍ អនុវាទាធិករណ៍នោះ មានឋានប៉ុន្មាន មានវត្ថុប៉ុន្មាន មានភូមិប៉ុន្មាន មានហេតុប៉ុន្មាន មានមូលប៉ុន្មាន ភិក្ខុចោទប្រកាន់គ្នាដោយអាការប៉ុន្មាន អនុវាទាធិករណ៍រម្ងាប់ ដោយសមថៈប៉ុន្មាន។ អ្វីជាប្រធាននៃអាបត្ដាធិករណ៍ អាបត្ដាធិករណ៍នោះ មានឋានប៉ុន្មាន មានវត្ថុប៉ុន្មាន មានភូមិប៉ុន្មាន មានហេតុប៉ុន្មាន មានមូលប៉ុន្មាន ភិក្ខុត្រូវអាបត្ដិដោយអាការប៉ុន្មាន អាបត្ដាធិករណ៍
ID: 636801716454927299
ទៅកាន់ទំព័រ៖