ព្រះត្រៃបិដក ភាគ ១២

រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​។​ ​អ្វី​ជា​ប្រធាន​នៃ​កិ​ច្ចា​ធិ​ករណ៍​ ​កិ​ច្ចា​ធិ​ករណ៍​ ​នោះ​ ​មាន​ឋាន​ប៉ុន្មាន​ ​មាន​វត្ថុ​ប៉ុន្មាន​ ​មាន​ភូមិ​ប៉ុន្មាន​ ​មានហេតុ​ប៉ុន្មាន​ ​មាន​មូល​ប៉ុន្មាន​ ​កិច្ច​កើតឡើង​ដោយ​អាការ​ប៉ុន្មាន​ ​កិ​ច្ចា​ធិ​ករណ៍​រម្ងាប់​ ​ដោយ​សមថៈ​ប៉ុន្មាន​។​ ​
 [​៨៨៥​]​ ​ត្រង់​ពាក្យសួរ​ថា​ ​អ្វី​ជា​ប្រធាន​នៃ​វិវាទាធិករណ៍​។​ ​ឆ្លើយ​ថា​ ​លោភៈ​ជា​ប្រធាន​ ​ទោសៈ​ជា​ប្រធាន​ ​មោហៈ​ជា​ប្រធាន​ ​អលោភៈ​ ​ជា​ប្រធាន​ ​អទោសៈ​ជា​ប្រធាន​ ​អមោហៈ​ជា​ប្រធាន​។​ ​ត្រង់​ពាក្យសួរ​ថា​ ​វិវាទាធិករណ៍​មាន​ឋាន​ប៉ុន្មាន​។​ ​ឆ្លើយ​ថា​ ​មាន​ភេទ​ករ​វត្ថុ​ ​១៨​ ​ជា​ឋាន​។​ ​ត្រង់​ពាក្យសួរ​ថា​មាន​វត្ថុ​ប៉ុន្មាន​។​ ​ឆ្លើយ​ថា​ ​មាន​ភេទ​ករ​វត្ថុ១៨​ ​ជា​វត្ថុ​។​ ​ត្រង់​ពាក្យសួរ​ថា​ ​មាន​ភូមិ​ប៉ុន្មាន​។​ ​ឆ្លើយ​ថា​ ​មាន​ភេទ​ករ​វត្ថុ​ ​១៨​ ​ជា​ភូមិ​។​ ​ត្រង់​ពាក្យសួរ​ថា​ ​មានហេតុ​ប៉ុន្មាន​។​ ​ឆ្លើយ​ថា​ ​មានហេតុ​ ​៩​ ​គឺ​ ​កុសល​ហេតុ​ ​៣​ ​អកុសល​ហេតុ​ ​៣​ ​អព្យាកត​ហេតុ​ ​៣​។​ ​ត្រង់​ពាក្យសួរ​ថា​ ​មាន​មូល​ប៉ុន្មាន​។​ ​ឆ្លើយ​ថា​ ​មាន​មូល១២​។​ ​ត្រង់​ពាក្យសួរ​ថា​ ​ភិក្ខុ​ ​ជជែកគ្នា​ដោយ​អាការ​ប៉ុន្មាន​។​ ​ឆ្លើយ​ថា​ ​ភិក្ខុ​ជជែកគ្នា​ដោយ​អាការ២​ ​គឺ​ ​សេចក្ដីយល់​ឃើញថា​ជា​ធម៌១​ ​សេចក្ដីយល់​ឃើញថា​មិនមែន​ធម៌១​។​ ​ត្រង់​ពាក្យសួរ​ថា​ ​វិវាទាធិករណ៍​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​។​ ​ឆ្លើយ​ថា​ ​វិវាទាធិករណ៍​រម្ងាប់​ដោយ​សមថៈ២​ ​គឺ​ ​សម្មុ​ខា​វិន័យ១​ ​យេ​ភុយ្យសិ​កា១​។​
ថយ | ទំព័រទី ៤០៩ | បន្ទាប់
ID: 636801716802607185
ទៅកាន់ទំព័រ៖