ព្រះត្រៃបិដក ភាគ ១២

 [​៨៨៧​]​ ​ត្រង់​ពាក្យសួរ​ថា​ ​អ្វី​ជា​ប្រធាន​នៃ​អា​បត្ដា​ធិ​ករណ៍​។​ ​ឆ្លើយ​ថា​ ​លោភៈ​ជា​ប្រធាន​ ​ទោសៈ​ជា​ប្រធាន​ ​មោហៈ​ជា​ប្រធាន​ ​អលោភៈ​ជា​ប្រធាន​ ​អទោសៈ​ជា​ប្រធាន​ ​អមោហៈ​ជា​ប្រធាន​។​ ​ត្រង់​ពាក្យសួរ​ថា​ ​អា​បត្ដា​ធិ​ករណ៍​មាន​ឋាន​ប៉ុន្មាន​។​ ​ឆ្លើយ​ថា​ ​មាន​កង​នៃ​អាបត្ដិ​ ​៧​ ​ជា​ឋាន​។​ ​ត្រង់​ពាក្យសួរ​ថា​ ​មាន​វត្ថុ​ប៉ុន្មាន​។​ ​ឆ្លើយ​ថា​ ​មាន​កង​នៃ​អាបត្ដិ​ ​៧​ ​ជា​វត្ថុ​។​ ​ត្រង់​ពាក្យសួរ​ថា​ ​មាន​ភូមិ​ប៉ុន្មាន​។​ ​ឆ្លើយ​ថា​ ​មាន​កង​នៃ​អាបត្ដិ​ ​៧​ ​ជា​ ​ភូមិ​។​ ​ត្រង់​ពាក្យសួរ​ថា​ ​មានហេតុ​ប៉ុន្មាន​។​ ​ឆ្លើយ​ថា​ ​មានហេតុ​ ​៩​ ​គឺ​កុសល​ហេតុ​ ​៣​ ​អកុសល​ហេតុ​ ​៣​ ​អព្យាកត​ហេតុ​ ​៣​។​ ​ត្រង់​ពាក្យ​ ​សួរ​ថា​ ​មាន​មូល​ប៉ុន្មាន​។​ ​ឆ្លើយ​ថា​ ​មាន​សមុដ្ឋាន​នៃ​អាបត្ដិ​ ​៦​ ​ជា​មូល​។​ ​ត្រង់​ពាក្យសួរ​ថា​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​ដោយ​អាការ​ប៉ុន្មាន​។​ ​ឆ្លើយ​ថា​ ​ត្រូវ​អាបត្ដិ​ដោយ​អាការ៦​ ​គឺ​ ​ត្រូវ​ដោយ​មិន​មានខ្មាស​ ​១​ ​ដោយ​មិន​ស្គាល់​អាបត្ដិ​ ​១​ ​ដោយ​សង្ស័យ​ហើយ​ធ្វើបំពាន១​ ​ដោយ​សម្គាល់ថា​ ​គួរ​ក្នុង​ ​វត្ថុ​ដែល​មិន​គួរ១​ ​ដោយ​សម្គាល់ថា​ ​មិន​គួរ​ក្នុង​វត្ថុ​ដែល​គួរ១​ ​ដោយ​ភ្លេចស្មារតី១​។​ ​ត្រង់​ពាក្យសួរ​ថា​ ​អា​បត្ដា​ធិ​ករណ៍​ ​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​។​ ​ឆ្លើយ​ថា​ ​អា​បត្ដា​ធិ​ករណ៍​រម្ងាប់​ដោយ​សមថៈ៣​ ​គឺ​ ​ដោ​យស​ម្មុ​ខា​វិន័យ១​ ​បដិញ្ញាត​ក​រណៈ១​ ​តិណ​វត្ថា​រកៈ១​។​
ថយ | ទំព័រទី ៤១១ | បន្ទាប់
ID: 636801717317946661
ទៅកាន់ទំព័រ៖