ព្រះត្រៃបិដក ភាគ ១២
[៨៨៨] ត្រង់ពាក្យសួរថា អ្វីជាប្រធាននៃកិច្ចាធិករណ៍។ ឆ្លើយថា លោភៈជាប្រធាន ទោសៈជាប្រធាន មោហៈជាប្រធាន អលោភៈជាប្រធាន អទោសៈជាប្រធាន អមោហៈជាប្រធាន។ ត្រង់ពាក្យសួរថា កិច្ចាធិករណ៍មានឋានប៉ុន្មាន។ ឆ្លើយថា មានកម្ម៤យ៉ាងជាឋាន។ ត្រង់ពាក្យសួរថា មានវត្ថុប៉ុន្មាន។ ឆ្លើយថា មានកម្ម៤ ជាវត្ថុ។ ត្រង់ពាក្យសួរថា មានភូមិប៉ុន្មាន។ ឆ្លើយថា មានកម្ម៤ជាភូមិ។ ត្រង់ពាក្យសួរថា មានហេតុប៉ុន្មាន។ ឆ្លើយថា មានហេតុ៩ គឺ កុសលហេតុ ៣ អកុសលហេតុ ៣ អព្យាកតហេតុ ៣។ ត្រង់ពាក្យសួរថា មានមូលប៉ុន្មាន។ ឆ្លើយថា មានមូល១ គឺ សង្ឃ។ ត្រង់ពាក្យសួរថា កិច្ចកើតអំពីអាការប៉ុន្មាន។ ឆ្លើយថា កិច្ចកើតអំពីអាការ ២ គឺ ញត្ដិ ១ អបលោកនៈ១។ ត្រង់ពាក្យសួរថា កិច្ចាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន។ ឆ្លើយថា កិច្ចាធិករណ៍ រម្ងាប់ដោយសមថៈ១គឺ សម្មុខាវិន័យ។
[៨៨៩] សួរថា សមថៈមានប៉ុន្មាន។ ឆ្លើយថា សមថៈមាន៧ គឺ សម្មុខាវិន័យ១ សតិវិន័យ១ អមូឡ្ហវិន័យ១ បដិញ្ញាតករណៈ១
ID: 636801717606433161
ទៅកាន់ទំព័រ៖