ព្រះត្រៃបិដក ភាគ ១២
យេភុយ្យសិកា១ តស្សបាបិយសិកា១ តិណវត្ថារកៈ១ នេះជាសមថៈ៧។ សមថៈទាំង៧នេះ ចែកទៅជាសមថៈ១០ មានដែរឬ សមថៈ១០ (បង្រួញ) ជាសមថៈ៧ ដោយអំណាចនៃវត្ថុនិងបរិយាយ មានដែរឬ។ ឆ្លើយថា មាន។ ព្រោះហេតុអ្វីបានជាថាមាន។ ព្រោះវិវាទាធិករណ៍មានសមថៈ ២ អនុវាទាធិករណ៍មានសមថៈ ៤ អាបត្ដាធិករណ៍មានសមថៈ ៣ កិច្ចាធិករណ៍មានសមថៈ១។ សមថៈទាំង៧ នេះ (ចែកទៅ) ជាសមថៈ១០ សមថៈទាំង១០(បង្រួញទៅ) ជាសមថៈ៧ ដោយអំណាចនៃវត្ថុនិងបរិយាយ ដូចចែកមកនេះ។
ចប់ បរិយាយវារៈ ជាគម្រប់៦។
[៨៩០] សួរថា សមថៈដែលទួទៅដល់វិវាទាធិករណ៍ មានប៉ុន្មាន សមថៈដែលមិនទួទៅដល់វិវាទាធិករណ៍ មានប៉ុន្មាន។ សមថៈដែលទួទៅ ដល់អនុវាទាធិករណ៍ មានប៉ុន្មាន សមថៈដែលមិនទួទៅដល់អនុវាទាធិករណ៍ មានប៉ុន្មាន។ សមថៈដែលទួទៅដល់អាបត្ដាធិករណ៍ មានប៉ុន្មាន សមថៈដែលមិនទួទៅដល់អាបត្ដាធិករណ៍ មានប៉ុន្មាន។ សមថៈដែលទួទៅដល់កិច្ចាធិករណ៍ មានប៉ុន្មាន
ID: 636801717942742397
ទៅកាន់ទំព័រ៖