ព្រះត្រៃបិដក ភាគ ១២
សមថៈដែលមិនទួទៅដល់កិច្ចាធិករណ៍ មានប៉ុន្មាន។ ឆ្លើយថា សមថៈដែលទួទៅដល់វិវាទាធិករណ៍មាន២ គឺ សម្មុខាវិន័យ ១ យេភុយ្យសិកា ១។ សមថៈដែលមិនទួទៅដល់វិវាទាធិករណ៍ មាន៥ គឺ សតិវិន័យ ១ អមូឡ្ហវិន័យ ១ បដិញ្ញាតករណៈ១ តស្សបាបិយសិកា១ តិណវត្ថារកៈ១។ សមថៈដែលទួទៅដល់អនុវាទាធិករណ៍មាន៤ គឺ សម្មុខាវិន័យ១ សតិវិន័យ ១ អមូឡ្ហវិន័យ ១ តស្ស បាបិយសិកា ១។ សមថៈដែលមិនទួទៅដល់អនុវាទាធិករណ៍មាន៣ គឺ យេភុយ្យសិកា១ បដិញ្ញាតករណៈ១ តិណវត្ថារកៈ១។ សមថៈ ដែលទួទៅដល់អាបត្ដាធិករណ៍មាន ៣ គឺ សម្មុខាវិន័យ១ បដិញ្ញាតករណៈ១ តិណវត្ថារកៈ១។ សមថៈដែលមិនទួទៅដល់អាបត្ដាធិករណ៍ មាន៤ គឺ យេភុយ្យសិកា១ សតិវិន័យ១ អមូឡ្ហវិន័យ ១ តស្សបាបិយសិកា ១។ សមថៈដែលទួទៅដល់កិច្ចាធិករណ៍ មាន ១ គឺ សម្មុខាវិន័យ
ID: 636801718202497254
ទៅកាន់ទំព័រ៖