ព្រះត្រៃបិដក ភាគ ១២

សម្មុ​ខា​វិន័យ១​ ​សតិវិន័យ១​ ​អ​មូឡ្ហ​វិន័យ១​ ​តស្ស​បា​បិយ​សិកា១​។​ ​សមថៈ​ ​ដែល​មាន​ចំណែក​ផ្សេង​អំពី​អនុ​វា​ទា​ធិ​ករណ៍​ ​មាន​ ​៣​ ​គឺ​ ​យេ​ភុយ្យសិ​កា​ ​១​ ​បដិញ្ញាត​ក​រណៈ១​ ​តិណ​វត្ថា​រកៈ១​។​ ​សមថៈ​ដែល​មាន​ចំណែក​ត្រូវគ្នា​នឹង​ ​អា​បត្ដា​ធិ​ករណ៍​ ​មាន៣​ ​គឺ​ ​សម្មុ​ខា​វិន័យ១​ ​បដិញ្ញាត​ក​រណៈ១​ ​តិណ​ ​វត្ថា​រកៈ១​។​ ​សមថៈ​ដែល​មាន​ចំណែក​ផ្សេង​អំពី​អា​បត្ដា​ធិ​ករណ៍​មាន​ ​៤​ ​គឺ​ ​យេ​ភុយ្យសិ​កា១​ ​សតិវិន័យ១​ ​អ​មូឡ្ហ​វិន័យ១​ ​តស្ស​បា​បិយ​សិកា១​។​ ​សមថៈ​ ​ដែល​មាន​ចំណែក​ត្រូវគ្នា​នឹង​កិ​ច្ចា​ធិ​ករណ៍​ ​មាន១​ ​គឺ​ ​សម្មុ​ខា​វិន័យ​។​ ​សមថៈ​ ​ដែល​មាន​ចំណែក​ផ្សេង​អំពី​កិ​ច្ចា​ធិ​ករណ៍​មាន​ ​៦​ ​គឺ​ ​យេ​ភុយ្យសិ​កា​ ​១​ ​សតិវិន័យ​ ​១​ ​អ​មូឡ្ហ​វិន័យ​ ​១​ ​បដិញ្ញាត​ក​រណៈ១​ ​តស្ស​បា​បិយ​សិកា​ ​១​ ​តិណ​វត្ថា​រកៈ​ ​១​។​ ​

​ចប់​ ​ត​ព្ភា​គិ​វារៈ​ ​ជាគម្រប់​ ​៨​។​


 [​៨៩២​]​ ​សមថៈ​ទួទៅ​ដល់​សមថៈ​ ​សមថៈ​មិន​ទួទៅ​ដល់​សមថៈ​ ​សមថៈ​ទួទៅ​ដល់​សមថៈ​ក៏​មាន​ ​សមថៈ​មិន​ទួទៅ​ដល់​សមថៈ​ក៏​មាន​។​
ថយ | ទំព័រទី ៤១៦ | បន្ទាប់
ID: 636801718856904684
ទៅកាន់ទំព័រ៖