ព្រះត្រៃបិដក ភាគ ១២

សួរ​ថា​ ​សមថៈ​ដែល​ទួទៅ​ដល់​សមថៈ​ក៏​មាន​នោះ​ ​តើ​ដូចម្ដេច​ ​សមថៈ​មិន​ទួទៅ​ដល់​សមថៈ​ក៏​មាន​នោះ​ ​តើ​ដូចម្ដេច​។​ ​ឆ្លើយ​ថា​ ​យេ​ភុយ្យសិ​កា​ទួទៅ​ដល់​សម្មុ​ខា​វិន័យ​ ​(​តែ​ម្យ៉ាង​)​ ​មិន​ទួទៅ​ដល់​សតិវិន័យ​ ​អ​មូឡ្ហ​វិន័យ​ ​បដិញ្ញាត​ក​រណៈ​ ​តស្ស​បា​បិយ​សិកា​ ​និង​តិណ​វត្ថា​រកៈ​ទេ​។​ ​សតិវិន័យ​ទួទៅ​ ​ដល់​សម្មុ​ខា​វិន័យ​ ​(​តែ​ម្យ៉ាង​)​ ​មិន​ទួទៅ​ដល់​អ​មូឡ្ហ​វិន័យ​ ​បដិញ្ញាត​ក​រណៈ​ ​តស្ស​បា​បិយ​សិកា​ ​តិណ​វត្ថា​រកៈ​ ​និង​យេ​ភុយ្យសិ​ការ​ទេ​។​ ​អ​មូឡ្ហ​វិន័យ​ទួទៅ​ដល់​សម្មុ​ខា​វិន័យ​ ​(​តែ​ម្យ៉ាង​)​ ​មិន​ទួទៅ​ដល់​បដិញ្ញាត​ក​រណៈ​ ​តស្ស​បា​បិយ​សិកា​ ​តិណ​វត្ថា​រកៈ​ ​យេ​ភុយ្យសិ​កា​ ​និង​សតិវិន័យ​ទេ​។​ ​បដិញ្ញាត​ក​រណៈ​ទួទៅ​ដល់​សម្មុ​ខា​វិន័យ​ ​(​តែ​ម្យ៉ាង​)​ ​មិន​ទួទៅ​ដល់​តស្ស​បា​បិយ​សិកា​ ​តិណ​វត្ថា​រកៈ​ ​យេ​ភុយ្យសិ​កា​ ​សតិវិន័យ​ ​និង​អ​មូឡ្ហ​វិន័យ​ទេ​។​ ​តស្ស​បា​បិយ​សិកា​ ​ទួទៅ​ដល់​សម្មុ​ខា​វិន័យ​ ​(​តែ​ម្យ៉ាង​)​ ​មិន​ទួទៅ​ដល់​តិណ​វត្ថា​រកៈ​ ​យេ​ភុយ្យសិ​កា​ ​សតិវិន័យ​ ​អ​មូឡ្ហ​វិន័យ​ ​និង​បដិញ្ញាត​ក​រណៈ​ទេ​។​ ​
ថយ | ទំព័រទី ៤១៧ | បន្ទាប់
ID: 636801719097128424
ទៅកាន់ទំព័រ៖