ព្រះត្រៃបិដក ភាគ ១២

បដិ​ញ្ញ​ត​ក​ណៈ​ ​តស្ស​បា​បិយ​សិកា​ ​តិណ​វត្ថា​រកៈ​ ​និង​យេ​ភុយ្យសិ​កា​។​ ​អ​មូឡ្ហ​វិន័យ​ ​មាន​ចំណែក​ត្រូវគ្នា​នឹង​សម្មុ​ខា​វិន័យ​ ​មាន​ចំណែក​ផ្សេង​អំពី​ ​បដិញ្ញាត​ក​រណៈ​ ​តស្ស​បា​បិយ​សិកា​ ​តិណ​វត្ថា​រកៈ​ ​យេ​ភុយ្យសិ​កា​ ​និង​ ​សតិវិន័យ​។​ ​បដិញ្ញាត​ក​រណៈ​ ​មាន​ចំណែក​ត្រូវគ្នា​នឹង​សម្មុ​ខា​វិន័យ​ ​មាន​ចំណែក​ផ្សេង​អំពី​តស្ស​បា​បិយ​សិកា​ ​តិណ​វត្ថា​រកៈ​ ​យេ​ភុយ្យសិ​កា​ ​សតិវិន័យ​ ​និង​អ​មូឡ្ហ​វិន័យ​។​ ​តស្ស​បា​បិយ​សិកា​ ​មាន​ចំណែក​ត្រូវគ្នា​នឹង​សម្មុ​ខា​វិន័យ​ ​មាន​ចំណែក​ផ្សេង​អំពី​តិណ​វត្ថា​រកៈ​ ​យេ​ភុយ្យសិ​កា​ ​សតិវិន័យ​ ​អ​មូឡ្ហ​វិន័យ​ ​និង​បដិញ្ញាត​ក​រណៈ​។​ ​តិណ​វត្ថា​រកៈ​ ​មាន​ចំណែក​ត្រូវគ្នា​នឹង​សម្មុ​ខា​វិន័យ​ ​មាន​ចំណែក​ផ្សេង​អំពី​យេ​ភុយ្យសិ​កា​ ​សតិវិន័យ​ ​អ​មូឡ្ហ​វិន័យ​ ​បដិញ្ញាត​ក​រណៈ​ ​និង​តស្ស​បា​បិយ​សិកា​។​ ​សមថៈ​ដែល​ ​មាន​ចំណែក​ត្រូវគ្នា​នឹង​សមថៈ​ក៏​មាន​ ​យ៉ាងនេះ​ ​សមថៈ​ដែល​មាន​ចំណែក​ ​ផ្សេង​អំពី​សមថៈ​ក៏​មាន​ ​យ៉ាងនេះ​។​ ​

​ចប់​ ​វារៈ​នៃ​សមថៈ​ដែល​មាន​ចំណែក​ត្រូវគ្នា​នឹង​សមថៈ​ ​ជាគម្រប់​ ​១០​។​

ថយ | ទំព័រទី ៤១៩ | បន្ទាប់
ID: 636801719729434590
ទៅកាន់ទំព័រ៖