ព្រះត្រៃបិដក ភាគ ១២

ឧទ្ទាន​ ​គឺ​បញ្ជីរឿង​នៃ​កោសិយ​វគ្គ​នោះ​ ​ដូច្នេះ​


​[​៤៨​]​ ​ភិក្ខុ​ធ្វើ​សន្ថ័ត​ដោយ​រោមចៀម​លាយ​សូត្រ១​ ​ភិក្ខុ​ធ្វើ​សន្ថ័ត​ដោយ​រោមចៀម​ ​មាន​ពណ៌ខ្មៅ​សុទ្ធ១​ ​ភិក្ខុ​ធ្វើ​សន្ថ័ត​ ​លាយ​រោម​ចៀម​សមួយ​ជញ្ជីង​ ​ក្រហម​មួយ​ជញ្ជីង​ ​១​ ​ភិក្ខុ​ធ្វើ​ ​សន្ថ័ត​រាល់​ឆ្នាំ១​ ​ភិក្ខុ​ធ្វើ​សន្ថ័ត​ថ្មី​ត្រូវ​លាយ​នឹង​សន្ថ័ត​ចាស់១​ ​ភិក្ខុ​ទទួល​រោមចៀម​នាំទៅ​បានតែ​ត្រឹម​បី​យោជន៍១​ ​ភិក្ខុ​ប្រើ​ភិក្ខុនី​ឱ្យ​លាយ​រោមចៀម១​ ​ភិក្ខុ​ទទួល​រូបិយៈ១​ ​ភិក្ខុ​ទិញ​ ​លក់​ ​ផ្លាស់ប្ដូរ​ ​ដោយ​រូបិយវត្ថុ​ ​មាន​ប្រការ​ផ្សេង​ៗ​ ​មាន​ពីរ​សិក្ខាបទ១​។​

 [​៤៩​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​ ​ចំពោះ​ភិក្ខុ​ ​ដែល​ទុក​អតិរេក​បាត្រ​ឱ្យ​កន្លង​ហួស១០ថ្ងៃ​ទៅ​ក្នុង​ទីណា​។​ ​ធ្វើ​យថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ ​ប្រារព្ធ​នូវ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ ​ដែល​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទ្រទ្រង់​អតិរេក​បាត្រ​។​ ​សិក្ខាបទ​នោះ​មានតែ​បញ្ញ​ត្ដិ១​ ​អនុ​ប្ប​ញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន២យ៉ាង​ ​គឺ​តាំង​ឡើង​អំពី​កាយ​និង​វាចា​ ​មិន​តាំង​ឡើង​អំពី​ចិត្ដ១​ ​តាំង​ឡើង​អំពី​កាយវាចា​និង​ចិត្ដ១​។​បេ​។​ ​
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 636801470755744109
ទៅកាន់ទំព័រ៖