ព្រះត្រៃបិដក ភាគ ១២
[៨៩៤] សមថៈ ហៅថា សម្មុខាវិន័យ សម្មុខាវិន័យ ហៅថា សមថៈវិញក៏បាន។ សមថៈ ហៅថា យេភុយ្យសិកា យេភុយ្យសិកា ហៅថាសមថៈវិញក៏បាន។ សមថៈហៅថា សតិវិន័យ សតិវិន័យហៅថា សមថៈវិញក៏បាន។ សមថៈ ហៅថាអមូឡ្ហវិន័យ អមូឡ្ហវិន័យហៅថា សមថៈវិញក៏បាន។ សមថៈ ហៅថា បដិញ្ញាតករណៈ បដិញ្ញាតករណៈ ហៅថាសមថៈវិញក៏បាន។ សមថៈ ហៅថាតស្សបាបិយសិកា តស្សបាបិយសិកា ហៅថាសមថៈវិញក៏បាន។ សមថៈ ហៅថាតិណវត្ថារកៈ តិណវត្ថារកៈ ហៅថាសមថៈវិញក៏បាន។ យេភុយ្យសិកា សតិវិន័យ អមូឡ្ហវិន័យ បដិញ្ញាតករណៈ តស្សបាបិយសិកា និងតិណវត្ថារកៈ ទាំងនេះ ហៅថាសមថៈតែម្យ៉ាង ឯសម្មុខាវិន័យ មិនហៅថាសមថៈតែម្យ៉ាងទេ ដ្បិតសម្មុខាវិន័យ ហៅថាសមថៈផង ហៅថាសម្មុខាវិន័យផង។ សតិវិន័យ អមូឡ្ហវិន័យ បដិញ្ញាតករណៈ តស្សបាបិយសិកា តិណវត្ថារកៈ និងសម្មុខាវិន័យ ទាំងនេះ ហៅថាសមថៈតែម្យ៉ាង ឯយេ ភុយ្យសិកា មិនហៅថាសមថៈតែម្យ៉ាងទេ ដ្បិតយេភុយ្យសិកា ហៅថាសមថៈផង ហៅថាយេភុយ្យសិកាផង។ អមូឡ្ហវិន័យ បដិញ្ញាតករណៈ
ID: 636801719973298538
ទៅកាន់ទំព័រ៖