ព្រះត្រៃបិដក ភាគ ១២

តស្ស​បា​បិយ​សិកា​ ​តិណ​វត្ថា​រកៈ​ ​សម្មុ​ខា​វិន័យ​ ​និង​យេ​ភុយ្យសិ​កា​ ​ទាំងនេះ​ ​ហៅថា​សមថៈ​តែ​ម្យ៉ាង​ ​ឯស​តិ​វិន័យ​មិន​ហៅថា​ ​សមថៈ​ ​តែ​ម្យ៉ាង​ទេ​ ​ដ្បិត​សតិវិន័យ​ ​ហៅថា​សមថៈ​ផង​ ​ហៅថា​សតិវិន័យ​ផង​។​ ​បដិញ្ញាត​ក​រណៈ​ ​តស្ស​បា​បិយ​សិកា​ ​តិណ​វត្ថា​រកៈ​ ​សម្មុ​ខា​វិន័យ​ ​យេ​ភុយ្យសិ​កា​ ​និង​សតិវិន័យ​ទាំងនេះ​ ​ហៅថា​សមថៈ​តែ​ម្យ៉ាង​ ​ឯ​អ​មូឡ្ហ​វិន័យ​ ​មិន​ហៅថា​សមថៈ​ ​តែ​ម្យ៉ាង​ទេ​ ​ដ្បិត​អ​មូឡ្ហ​វិន័យ​ ​ហៅថា​សមថៈ​ផង​ ​ហៅ​ថា​អមូ​ឡ​៛​វិន័យ​ផង​។​ ​តស្ស​បា​បិយ​សិកា​ ​តិណ​វត្ថា​រកៈ​ ​សម្មុ​ខា​វិន័យ​ ​យេ​ភុយ្យសិ​កា​ ​សតិវិន័យ​ ​និង​អ​មូឡ្ហ​វិន័យ​ ​ទាំងនេះ​ ​ហៅថា​ ​សមថៈ​តែ​ម្យ៉ាង​ ​ឯ​បដិញ្ញាត​ក​រណៈ​ ​មិន​ហៅថា​សមថៈ​តែ​ម្យ៉ាង​ទេ​ ​ដ្បិត​បដិញ្ញាត​ក​រណៈ​ ​ហៅថា​សមថៈ​ផង​ ​ហៅថា​បដិញ្ញាត​ក​រណៈ​ផង​។​ ​តិណ​វត្ថា​រកៈ​ ​សម្មុ​ខា​វិន័យ​ ​យេ​ភុយ្យសិ​កា​ ​សតិវិន័យ​ ​អ​មូឡ្ហ​វិន័យ​ ​និង​បដិញ្ញាត​ក​រណៈ​ ​ទាំងនេះ​ ​ហៅថា​ ​សមថៈ​ ​តែ​ម្យ៉ាង​ ​ឯ​តស្ស​បា​បិយ​សិកា​ ​មិន​ហៅថា​សមថៈ​ ​តែ​ម្យ៉ាង​ទេ​ ​ដ្បិត​តស្ស​បា​បិយ​សិកា​ ​ហៅថា​សមថៈ​ផង​ ​ហៅថា​ ​តស្ស​បា​បិយ​សិកា​ផង​។​ ​សម្មុ​ខា​វិន័យ​ ​យេ​ភុយ្យសិ​កា​ ​សតិវិន័យ​ ​អ​មូឡ្ហ​វិន័យ​ ​បដិញ្ញាត​ក​រណៈ
ថយ | ទំព័រទី ៤២១ | បន្ទាប់
ID: 636801720262825098
ទៅកាន់ទំព័រ៖