ព្រះត្រៃបិដក ភាគ ១២

និង​តស្ស​បា​បិយ​សិកា​ ​ទាំងនេះ​ ​ហៅថា​សមថៈ​តែ​ម្យ៉ាង​ ​ឯ​តិណ​វត្ថា​រកៈ​ ​មិន​ហៅថា​សមថៈ​តែ​ម្យ៉ាង​ទេ​ ​ដ្បិត​តិណ​វត្ថា​រកៈ​ ​ហៅថា​សមថៈ​ផង​ ​ហៅថា​តិណ​វត្ថា​រកៈ​ផង​។​
 [​៨៩៥​]​ ​វិន័យ​ ​ហៅ​ថា​សម្មុ​ខា​វិន័យ​ ​សម្មុ​ខា​វិន័យ​ ​ហៅថា​វិន័យ​វិញ​ក៏បាន​។​ ​វិន័យ​ ​ហៅថា​យេ​ភុយ្យសិ​កា​ ​យេ​ភុយ្យសិ​កា​ ​ហៅថា​វិន័យ​វិញ​ក៏បាន​។​ ​វិន័យ​ហៅថា​សតិវិន័យ​ ​សតិវិន័យ​ ​ហៅថា​វិន័យ​វិញ​ក៏បាន​។​ ​វិន័យ​ហៅថា​អ​មូឡ្ហ​វិន័យ​ ​អ​មូឡ្ហ​វិន័យ​ ​ហៅថា​វិន័យ​វិញ​ក៏បាន​។​ ​វិន័យ​ ​ហៅថា​បដិញ្ញាត​ក​រណៈ​ ​បដិញ្ញាត​ក​រណៈ​ ​ហៅថា​វិន័យ​វិញ​ក៏បាន​។​ ​វិន័យ​ ​ហៅថា​តស្ស​បា​បិយ​សិកា​ ​តស្ស​បា​បិយ​សិកា​ ​ហៅថា​ ​វិន័យ​វិញ​ក៏បាន​។​ ​វិន័យ​ហៅថា​តិណ​វត្ថា​រកៈ​ ​តិណ​វត្ថា​រកៈ​ ​ហៅថា​ ​វិន័យ​វិញ​ក៏បាន​។​ ​

​ចប់​ ​វារៈ​នៃ​សមថៈ​ដែល​ហៅ​ថា​សម្មុ​ខា​វិន័យ​ ​ជាគម្រប់​ ​១១​។​


 ​[​៨៩៦​]​ ​វិន័យ​ ​ជា​សម្មុ​ខា​វិន័យ​ក៏​មាន​ ​មិនមែន​ជា​សម្មុ​ខា​វិន័យ​ក៏​មាន​ ​ព្រោះថា​ ​សម្មុ​ខា​វិន័យ​ជា​វិន័យ​ផង​ ​ជា​សម្មុ​ខា​វិន័យ​ផង​។​ ​វិន័យ​ជា​យេ​ភុយ្យសិ​កា​ក៏​មាន​ ​មិនមែន​ជា​យេ​ភុយ្យសិ​កា​ក៏​មាន​ ​ព្រោះថា​យេ​ភុយ្យសិ​កា​ជា​វិន័យ​ផង​ ​ជា​យេ​ភុយ្យសិ​កា​ផង​។​ ​វិន័យ​ជាស​តិ​វិន័យ​ក៏​មាន
ថយ | ទំព័រទី ៤២២ | បន្ទាប់
ID: 636801720742852554
ទៅកាន់ទំព័រ៖