ព្រះត្រៃបិដក ភាគ ១២
(ទៅរម្ងាប់) បានក្នុងអធិករណ៍នោះ កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បានក្នុងអធិករណ៍ណា ក៏កំណត់យកបដិញ្ញាតករណៈ (ទៅរម្ងាប់) បាន ក្នុងអធិករណ៍នោះដែរ តែកំណត់យកតស្សបាបិយសិកា (ទៅរម្ងាប់) ក្នុង អធិករណ៍នោះមិនបាន កំណត់យកតិណវត្ថារកៈ(ទៅរម្ងាប់)ក្នុងអធិករណ៍ នោះមិនបាន កំណត់យកយេភុយ្យសិកា (ទៅរម្ងាប់) ក្នុងអធិករណ៍នោះ មិនបាន កំណត់យកសតិវិន័យ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកអមូឡ្ហវិន័យ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបានទេ។ បើអ្នកប្រាជ្ញកំណត់យកតស្សបាបិយសិកា (ទៅរម្ងាប់) បាន ក្នុងអធិករណ៍ណា ក៏កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បាន ក្នុងអធិករណ៍នោះ កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បាន ក្នុងអធិករណ៍ណា ក៏កំណត់យកតស្សបាបិយសិកា (ទៅរម្ងាប់) បាន ក្នុងអធិករណ៍នោះដែរ តែថាកំណត់យកតិណវត្ថារកៈ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកយេភុយ្យសិកា (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកសតិវិន័យ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកអមូឡ្ហវិន័យ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកបដិញ្ញាតករណៈ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះ មិនបានទេ។ បើអ្នកប្រាជ្ញកំណត់យកតិណវត្ថារកៈ (ទៅរម្ងាប់) បាន ក្នុងអធិករណ៍ណា ក៏កំណត់យក
ID: 636801722486752299
ទៅកាន់ទំព័រ៖