ព្រះត្រៃបិដក ភាគ ១២
(ទៅរម្ងាប់) បានក្នុងអធិករណ៍ណា ក៏កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បានក្នុងអធិករណ៍នោះ កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បាន ក្នុងអធិករណ៍ណា កំណត់យកសតិវិន័យ (ទៅម្ងាប់) បានក្នុងអធិករណ៍នោះដែរ តែកំណត់យកអមូឡ្ហវិន័យ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកបដិញ្ញាតករណៈ(ទៅរម្ងាប់)ក្នុងអធិករណ៍រនាះមិនបាន កំណត់ យកតស្សបាបិយសិកា (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកតិណវត្ថារកៈ (ទៅម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកយេភុយ្យសិកា (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបានទេ។ (ធ្វើសម្មុខាវិន័យឱ្យជាមូល
(១))។ បេ។ អ្នកប្រាជ្ញកំណត់យកតិណវត្ថារកៈ(ទៅរម្ងាប់) បានក្នុងអធិករណ៍ណា ក៏កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បានក្នុងអធិករណ៍នោះ កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់)បានក្នុងអធិករណ៍ណា កំណត់យកតិណវត្ថារកៈ(ទៅរម្ងាប់)បានក្នុងអធិករណ៍នោះដែរ តែកំណត់យកយេភុយ្យសិកា (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកសតិវិន័យ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកអមូឡ្ហវិន័យ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកបដិញ្ញាតករណៈ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន និងកំណត់យកតស្សបាបិយសិកា (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបានទេ។
ចប់ ចក្កបេយ្យាលៈ។
ចប់ យត្ថវារៈជាគម្រប់១៤។
(១) ត្រង់កន្លែងបេយ្យាលៈនេះ ត្រូវធ្វើសម្មុខាវិន័យមុនគេ លុះចប់ហើយត្រូវនិយាយពីសតិវិន័យ រហូតដល់តិណវត្ថារកៈតទៅ។
ID: 636801723285517986
ទៅកាន់ទំព័រ៖