ព្រះត្រៃបិដក ភាគ ១២
[៩០១] អធិករណ៍រម្ងាប់ដោយសម្មុខាវិន័យ និងយេភុយ្យសិកាក្នុងសម័យណា អ្នកប្រាជ្ញកំណត់យកយេភុយ្យសិកា (ទៅរម្ងាប់) បាន ក្នុងអធិករណ៍ណា ក៏កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បានក្នុងអធិករណ៍នោះ កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បានក្នុងអធិករណ៍ណា ក៏កំណត់យកយេភុយ្យសិកា (ទៅរម្ងាប់) បាន ក្នុងអធិករណ៍នោះដែរ តែកំណត់យកសតិវិន័យ (ទៅរម្ងាប់)ក្នុងអធិករណ៍នោះមិនបាន កំណត់យកអមូឡ្ហវិន័យ (ទៅរម្ងាប់)ក្នុងអធិករណ៍នោះមិនបាន កំណត់យកបដិញ្ញាត ករណៈ(ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកតស្សបាបិយសិកា (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកតិណវត្ថារកៈ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះ មិនបានទេ។ អធិករណ៍រម្ងាប់ដោយ សម្មុខាវិន័យ និងសតិវិន័យក្នុងសម័យណា អ្នកប្រាជ្ញកំណត់យកសតិវិន័យ (ទៅរម្ងាប់)បាន ក្នុងអធិករណ៍ណា ក៏កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បាន ក្នុងអធិករណ៍នោះ កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បាន ក្នុងអធិករណ៍ណា កំណត់យកសតិវិន័យ (ទៅរម្ងាប់) បានក្នុងអធិករណ៍នោះដែរ តែកំណត់យកអមូឡ្ហវិន័យ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិន បានកំណត់យកបដិញ្ញាតករណៈ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកតស្សបាបិយសិកា (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន
ID: 636801723540472569
ទៅកាន់ទំព័រ៖