ព្រះត្រៃបិដក ភាគ ១២
កំណត់យកតិណវត្ថារកៈ(ទៅរម្ងាប់) ក្នុងអធិករណ៍នោះ មិនបាន កំណត់យកយេភុយ្យសិកា (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបានទេ។ អធិករណ៍រម្ងាប់ដោយសម្មុខាវិន័យ និងអមូឡ្ហវិន័យក្នុងស័មយណា អ្នកប្រាជ្ញកំណត់យកអមូឡ្ហវិន័យ (ទៅរម្ងាប់)បាន ក្នុងអធិករណ៍ណា ក៏កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បាន ក្នុងអធិករណ៍នោះ កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បាន ក្នុងអធិករណ៍ណា ក៏កំណត់យកអមូឡ្ហវិន័យ (ទៅ រម្ងាប់) បាន ក្នុងអធិករណ៍នោះដែរ តែកំណត់យកបដិញ្ញាតករណៈ (ទៅ រម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកតស្សបាបិយសិកា (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកតិណវត្ថារកៈ (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកយេភុយ្យសិកា (ទៅរម្ងាប់) ក្នុងអធិករណ៍នោះមិនបាន កំណត់យកសតិវិន័យ (ទៅរម្ងាប់) ក្នុងអធិករណ៍ នោះមិនបានទេ។ អធិករណ៍រម្ងាប់ដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈ ក្នុងសម័យណា អ្នកប្រាជ្ញកំណត់យកបដិញ្ញាតករណៈ (ទៅរម្ងាប់) បានក្នុងអធិករណ៍ណា ក៏កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បានក្នុងអធិករណ៍នោះ កំណត់យកសម្មុខាវិន័យ (ទៅរម្ងាប់) បានក្នុងអធិករណ៍ណា ក៏កំណត់យកបដិញ្ញាតករណៈ (ទៅរម្ងាប់) បានក្នុងអធិករណ៍ នោះដែរ តែកំណត់យកតស្សបាបិយសិកា (ទៅរម្ងាប់) ក្នុងអធិករណ៍នោះ
ID: 636801723791736940
ទៅកាន់ទំព័រ៖