ព្រះត្រៃបិដក ភាគ ១២

ពាក្យ​នោះ​ ​ព្រោះ​ហេតុ​ដូចម្ដេច​។​ ​(​ព្រោះថា​)​ ​ក្រែង​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អធិករណ៍​ទាំង៤នេះ​ ​ហៅថា​ ​សមថៈ៧ក៏បាន​ ​ដ្បិត​ពួក​អធិករណ៍​ ​តែង​រម្ងាប់​ដោយ​ពួក​សមថៈ​ ​ពួក​សមថៈ​ ​តែង​រម្ងាប់​ដោយ​ពួក​អធិករណ៍​ ​(​ក៏​មាន​)​ ​កាលបើ​យ៉ាងនេះ​ ​ធម៌​ទាំងនេះ​ ​រមែង​លាយ​ច្រឡំ​គ្នា​ ​មិនមែន​មិន​លាយ​គ្នា​ទេ​ ​មួយទៀត​ ​លោក​មិនបាន​ចែករលែក​ធម៌​ទាំងនេះ​ ​ហើយ​បញ្ញ​ត្ដ​ឱ្យ​ផ្សេងគ្នា​ឡើយ​ ​ដូច្នេះ​ ​មិនមែន​ឬ​។​ ​

​ចប់​ ​សំសដ្ឋ​វារៈ​ ​ជាគម្រប់១៦​។​


 [​៩០៣​]​ ​សួរ​ថា​ ​វិវាទាធិករណ៍​ ​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​ ​អនុ​វា​ទា​ធិ​ករណ៍​ ​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​ ​អា​បត្ដា​ធិ​ករណ៍​រម្ងាប់​ដោយ​សមថៈ​ ​ប៉ុន្មាន​ ​កិ​ច្ចា​ធិ​ករណ៍​ ​រម្ងាប​ដោយ​សមថៈ​ប៉ុន្មាន​។​ ​ឆ្លើយ​ថា​ ​វិវាទាធិករណ៍​ ​រម្ងាប់​ដោយ​សមថៈ២​ ​គឺ​ ​សម្មុ​ខា​វិន័យ​ ​១​ ​យេ​ភុយ្យសិ​កា​ ​១​ ​អនុ​វា​ទា​ធិ​ករណ៍​ ​រម្ងាប់​ដោយ​សមថៈ៤​ ​គឺ​ ​សម្មុ​ខា​វិន័យ​ ​១​ ​សតិវិន័យ​ ​១​ ​អ​មូឡ្ហ​វិន័យ​ ​១​ ​តស្ស​បា​បិយ​សិកា​ ​១​ ​អា​បត្ដា​ធិ​ករណ៍​ ​រម្ងាប់​ដោយ​សមថៈ​ ​៣​ ​
ថយ | ទំព័រទី ៤៣៤ | បន្ទាប់
ID: 636801725261631013
ទៅកាន់ទំព័រ៖