ព្រះត្រៃបិដក ភាគ ១២
គឺ សម្មុខាវិន័យ ១ បដិញ្ញាតករណៈ១ តិណវត្ថារកៈ១ កិច្ចាធិករណៈ រម្ងាប់ដោយសមថៈ១ គឺ សម្មុខាវិន័យ។ សួរថា វិវាទាធិករណ៍និងអនុវាទាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន។ ឆ្លើយថា វិវាទាធិករណ៍និងអនុវាទាធិករណ៍ រម្ងាប់ដោយសមថៈ៥ គឺ សម្មុខាវិន័យ១ យេភុយ្យសិកា១ សតិវិន័យ ១ អមូឡ្ហវិន័យ ១ តស្សបាបិយសិកា១។ សួរថា វិវាទាធិករណ៍ និងអាបត្ដាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន។ ឆ្លើយថា វិវាទាធិករណ៍ និងអាបត្ដាធិករណ៍ រម្ងាប់ដោយសមថៈ៤គឺ សម្មុខាវិន័យ១ យេភុយ្យសិកា ១ បដិញ្ញាតករណៈ១ តិណវត្ថារកៈ១។ សួរថា វិវាទាធិករណ៍ និងកិច្ចាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន។ ឆ្លើយថា វិវាទាធិករណ៍ និងកិច្ចាធិករណ៍ រម្ងាប់ដោយសមថៈ២ គឺ សម្មុខាវិន័យ ១ យេភុយ្យសិកា ១។ សួរថា អនុវាទាធិករណ៍ និងអាបត្ដាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន។ ឆ្លើយថា អនុវាទាធិករណ៍ និងអាបត្ដាធិករណ៍
ID: 636801725905007812
ទៅកាន់ទំព័រ៖