ព្រះត្រៃបិដក ភាគ ១២
រម្ងាប់ដោយសមថៈ៦គឺ សម្មុខាវិន័យ១ សតិវិន័យ១ អមូឡ្ហវិន័យ ១ បដិញ្ញាតករណៈ ១ តស្សបាបិយសិកា ១ តិណវត្ថារកៈ១។ សួរថា អនុវាទាធិករណ៍ និងកិច្ចាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន។ ឆ្លើយថា អនុវាទាធិករណ៍ និងកិច្ចាធិករណ៍ រម្ងាប់ដោយសមថៈ៤ គឺសម្មុខាវិន័យ១ សតិវិន័យ ១ អមូឡ្ហវិន័យ ១ តស្សបាបិយសិកា ១។ សួរថា អាបត្ដាធិករណ៍ និងកិច្ចាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន។ ឆ្លើយថា អាបត្ដាធិករណ៍ និងកិច្ចាធិករណ៍ រម្ងាប់ដោយសមថៈ៣ គឺសម្មុខាវិន័យ ១ បដិញ្ញាតករណៈ១ តិណវត្ថារកៈ១។ សួរថា វិវាទាធិករណ៍ អនុវាទាធិករណ៍ និងអាបត្ដាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន។ ឆ្លើយថា វិវាទាធិករណ៍ អនុវាទាធិករណ៍ និងអាបត្ដាធិករណ៍ រម្ងាប់ដោយសមថៈ៧ គឺ សម្មុខាវិន័យ១ យេភុយ្យសិកា១ សតិវិន័យ១ អមូឡ្ហវិន័យ១ បដិញ្ញាតករណៈ១ តស្សបាបិយសិកា ១ តិណវត្ថារកៈ១។
ID: 636801726150021826
ទៅកាន់ទំព័រ៖