ព្រះត្រៃបិដក ភាគ ១២
សួរថា វិវាទាធិករណ៍ អនុវាទាធិករណ៍ និងកិច្ចាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន។ ឆ្លើយថា វិវាទាធិករណ៍ អនុវាទាធិករណ៍ និងកិច្ចាធិករណ៍ រម្ងាប់ដោសមថៈ៥ គឺ សម្មុខាវិន័យ១ យេភុយ្យសិកា១ សតិវិន័យ១ អមូឡ្ហវិន័យ១ តស្សបាបិយសិកា ១។ សួរថា វិវាទាធិករណ៍ អនុវាទាធិករណ៍ អាបត្ដាធិករណ៍ និងកិច្ចាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន។ ឆ្លើយថា វិវាទាធិករណ៍ អនុវាទាធិករណ៍ អាបត្ដាធិករណ៍ និងកិច្ចា ធិករណ៍ រម្ងាប់ដោយសមថៈ៧ គឺ សម្មុខាវិន័យ១ យេភុយ្យសិកា១ សតិវិន័យ១ អមូឡ្ហវិន័យ១ បដិញ្ញាតករណៈ១ តស្សបាបិយសិកា១ តិណវត្ថារកៈ១។
ចប់ សម្មន្ដិវារៈ ជាគម្រប់១៧។
[៩០៤] សួរថា វិវាទាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន មិនរម្ងាប់ដោយសមថៈប៉ុន្មាន។ អនុវាទាធិករណ៍។បេ។ អាបត្ដាធិករណ៍។បេ។ កិច្ចាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មាន មិនរម្ងាប់ដោយសមថៈប៉ុន្មាន។
ID: 636801726561405356
ទៅកាន់ទំព័រ៖