ព្រះត្រៃបិដក ភាគ ១២
ឆ្លើយថា វិវាទាធិករណ៍រម្ងាប់ដោយសមថៈ២ គឺសម្មុខាវិន័យ១ យេភុយ្យសិកា១ មិនរម្ងាប់ដោយសមថៈ៥ គឺ សតិវិន័យ១ អមូឡ្ហវិន័យ១ បដិញ្ញាតករណៈ១ តស្សបាបិយសិកា ១ តិណវត្ថារកៈ១។ អនុវាទាធិករណ៍ រម្ងាប់ដោយសមថៈ៤ គឺ សម្មុខាវិន័យ១ សតិវិន័យ១ អមូឡ្ហវិន័យ ១ តស្សបាបិយសិកា ១ មិនរម្ងាប់ដោយសមថៈ៣ គឺ យេភុយ្យសិកា១ បដិញ្ញាតករណៈ១ តិណវត្ថារកៈ១។ អាបត្ដាធិករណ៍ រម្ងាប់ដោយសមថៈ៣ គឺ សម្មុខាវិន័យ ១ បដិញ្ញាតកណៈ១ តិណវត្ថារកៈ១ មិនរម្ងាប់ដោយសមថៈ៤ គឺ យេភុយ្យសិកា១ សតិវិន័យ១ អមូឡ្ហវិន័យ១ តស្សបាបិយសិកា១។ កិច្ចាធិករណ៍ រម្ងាប់ដោយសមថៈ១ គឺ សម្មុខាវិន័យ មិនរម្ងាប់ដោយសមថៈ៦ គឺ យេភុយ្យសិកា១ សតិវិន័យ១ អមូឡ្ហវិន័យ ១ បដិញ្ញាតករណៈ១ តស្សបាបិយសិកា១ តិណវត្ថារកៈ១។
ID: 636801726807789449
ទៅកាន់ទំព័រ៖