ព្រះត្រៃបិដក ភាគ ១២

សួរ​ថា​ ​វិវាទាធិករណ៍​ ​និង​អនុ​វា​ទា​ធិ​ករណ៍​ ​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​ ​មិន​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​។​ ​ឆ្លើយ​ថា​ ​វិវាទាធិករណ៍​ ​និង​អនុ​វា​ទា​ធិ​ករណ៍​ ​រម្ងាប់​ដោយ​សមថៈ៥​ ​គឺ​ ​សម្មុ​ខា​វិន័យ១​ ​យេ​ភុយ្យសិ​កា១​ ​សតិវិន័យ១​ ​អ​មូឡ្ហ​វិន័យ​ ​១​ ​តស្ស​បា​បិយ​សិកា​ ​១​ ​មិន​រម្ងាប់​ដោយ​សមថៈ២​ ​គឺ​ ​បដិញ្ញាត​ក​រណៈ​ ​១​ ​តិណ​វត្ថា​រកៈ១​។​ ​សួរ​ថា​ ​វិវាទាធិករណ៍​ ​និង​អា​បត្ដា​ធិ​ករណ៍​ ​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​ ​មិន​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​។​ ​ឆ្លើយ​ថា​ ​វិវាទាធិករណ៍​ ​និង​អា​បត្ដា​ធិ​ករណ៍​រម្ងាប់​ដោយ​សមថៈ៤​ ​គឺ​ ​សម្មុ​ខា​វិន័យ១​ ​យេ​ភុយ្យសិ​កា១​ ​បដិញ្ញាត​ក​រណៈ១​ ​តិណ​វត្ថា​រកៈ១​ ​មិន​រម្ងាប់​ដោយ​សមថៈ៣​ ​គឺ​ ​សតិវិន័យ១​ ​អ​មូឡ្ហ​វិន័យ​ ​១​ ​តស្ស​បា​បិយ​សិកា​ ​១​។​ ​សួរ​ថា​ ​វិវាទាធិករណ៍​ ​និង​កិ​ច្ចា​ធិ​ករណ៍​ ​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​ ​មិន​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​។​ ​ឆ្លើយ​ថា​ ​វិវាទាធិករណ៍​ ​និង​កិ​ច្ចា​ធិ​ករណ៍​ ​
ថយ | ទំព័រទី ៤៣៩ | បន្ទាប់
ID: 636801727115727062
ទៅកាន់ទំព័រ៖