ព្រះត្រៃបិដក ភាគ ១២

បដិញ្ញាត​ក​រណៈ១​ ​តិណ​វត្ថា​រកៈ១​។​ ​សួរ​ថា​ ​អា​បត្ដា​ធិ​ករណ៍​ ​និង​កិ​ច្ចា​ធិ​ករណ៍​ ​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​ ​មិន​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​។​ ​ឆ្លើយ​ថា​ ​អា​បត្ដា​ធិ​ករណ៍​ ​និង​កិ​ច្ចា​ធិ​ករណ៍​ ​រម្ងាប់​ដោយ​សមថៈ៣​ ​គឺ​សម្មុ​ខា​វិន័យ១​ ​បដិញ្ញាត​ក​រណៈ១​ ​តិណ​វត្ថា​រកៈ១​ ​មិន​រម្ងាប់​ដោយ​សមថៈ៤​ ​គឺ​ ​យេ​ភុយ្យសិ​កា១​ ​សតិវិន័យ១​ ​អ​មូឡ្ហ​វិន័យ១​ ​តស្ស​បា​បិយ​សិកា១​។​ ​សួរ​ថា​ ​វិវាទាធិករណ៍​ ​អនុ​វា​ទា​ធិ​ករណ៍​ ​និង​អា​បត្ដា​ធិ​ករណ៍​ ​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​ ​មិន​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​។​ ​ឆ្លើយ​ថា​ ​វិវាទាធិករណ៍​ ​អនុ​វា​ទា​ធិ​ករណ៍​ ​និង​អា​បត្ដា​ធិ​ករណ៍​ ​រម្ងាប់​ដោយ​សមថៈ៧​ ​គឺ​ ​សម្មុ​ខា​វិន័យ១​ ​យេ​ភុយ្យសិ​កា១​ ​សតិវិន័យ១​ ​អ​មូឡ្ហ​វិន័យ១​ ​បដិញ្ញាត​ ​ក​រណៈ១​ ​តស្ស​បា​បិយ​សិកា១​ ​តិណ​វត្ថា​រកៈ១​។​ ​សួរ​ថា​ ​វិវាទាធិករណ៍​ ​អនុ​វា​ទា​ធិ​ករណ៍​ ​និង​កិ​ច្ចា​ធិ​ករណ៍​ ​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន
ថយ | ទំព័រទី ៤៤១ | បន្ទាប់
ID: 636801727640187059
ទៅកាន់ទំព័រ៖