ព្រះត្រៃបិដក ភាគ ១២
សម្មុខាវិន័យ១ យេភុយ្យសិកា១ សតិវិន័យ១ អមូឡ្ហវិន័យ១ បដិញ្ញាតករណៈ១ តស្សបាបិយសិកា១ តិណវត្ថារកៈ១។
ចប់ វារៈនៃអធិករណ៍ដែលរម្ងាប់និងមិនរម្ងាប់ ជាគម្រប់១៨។
[៩០៥] សមថៈ រម្ងាប់ដោយសមថៈ សមថៈរម្ងាប់ដោយអធិករណ៍ អធិករណ៍រម្ងាប់ដោយសមថៈ អធិករណ៍រម្ងាប់ដោយអធិករណ៍។ សមថៈ រម្ងាប់ដោយសមថៈក៏មាន សមថៈមិនរម្ងាប់ដោយសមថៈក៏មាន សមថៈ រម្ងាប់ដោយអធិករណ៍ក៏មាន សមថៈមិនរម្ងាប់ដោយអធិករណ៍ក៏មាន អធិករណ៍ រម្ងាប់ដោយសមថៈក៏មាន អធិករណ៍ មិនរម្ងាប់ដោយសមថៈក៏មាន អធិករណ៍ រម្ងាប់ដោយអធិករណ៍ក៏មាន អធិករណ៍មិនរម្ងាប់ ដោយអធិករណ៍ក៏មាន។
[៩០៦] សួរថា សមថៈរម្ងាប់ដោយសមថៈក៏មាន នោះតើដូចម្ដេច សមថៈមិនរម្ងាប់ដោយសមថៈក៏មាន តើដូចម្ដេច។ ឆ្លើយថា យេភុយ្យសិកា រម្ងាប់ដោយសម្មុខាវិន័យ មិនរម្ងាប់ដោយសតិវិន័យ
ID: 636801728447443231
ទៅកាន់ទំព័រ៖