ព្រះត្រៃបិដក ភាគ ១២
រម្ងាប់ដោយសម្មុខាវិន័យ មិនរម្ងាប់ដោយយេភុយ្យសិកា មិនរម្ងាប់ដោយសតិវិន័យ មិនរម្ងាប់ដោយអមូឡ្ហវិន័យ មិនរម្ងាប់ដោយបដិញ្ញាតករណៈ មិនរម្ងាប់ដោយតស្សបាបិយសិកាទេ។ សមថៈរម្ងាប់ដោយសមថៈក៏មាន នោះ ដូចពោលមកយ៉ាងនេះ សមថៈមិនរម្ងាប់ដោយសមថៈក៏មាន ដូច ពោលមកយ៉ាងនេះ។
[៩០៧] សួរថា សមថៈរម្ងាប់ដោយអធិករណ៍ក៏មាន នោះ តើដូចម្ដេច សមថៈមិនរម្ងាប់ដោយអធិករណ៍ក៏មាន តើដូចម្ដេច។ ឆ្លើយថា សម្មុខាវិន័យ មិនរម្ងាប់ដោយវិវាទាធិករណ៍ មិនរម្ងាប់ដោយអនុវាទាធិករណ៍ មិនរម្ងាប់ដោយអាបត្ដាធិករណ៍ រម្ងាប់ដោយកិច្ចាធិករណ៍ (តែម្យ៉ាង)។ យេភុយ្យសិកា មិនរម្ងាប់ដោយវិវាទាធិករណ៍ មិនរម្ងាប់ដោយអនុវាទាធិករណ៍ មិនរម្ងាប់ដោយអាបត្ដាធិករណ៍ រម្ងាប់ដោយកិច្ចាធិករណ៍ (តែម្យ៉ាង)។ សតិវិន័យ មិនរម្ងាប់ដោយវិវាទាធិករណ៍ មិនរម្ងាប់ដោយអនុវាទាធិករណ៍ មិនរម្ងាប់ដោយអាបត្ដាធិករណ៍ រម្ងាប់ដោយកិច្ចាធិករណ៍ (តែម្យ៉ាង)។ អមូឡ្ហវិន័យ មិនរម្ងាប់ដោយវិវាទាធិករណ៍ មិនរម្ងាប់ដោយ
ID: 636801729010575441
ទៅកាន់ទំព័រ៖