ព្រះត្រៃបិដក ភាគ ១២
ដោយសតិវិន័យ អមូឡ្ហវិន័យ បដិញ្ញាតករណៈ តស្សបាបិយសិកា និងតិណវត្ថារកៈទេ។ អនុវាទាធិករណ៍ រម្ងាប់ដោយសម្មុខាវិន័យ សតិវិន័យ អមូឡ្ហវិន័យ និងតស្សបាបិយសិកា មិនរម្ងាប់ដោយយេភុយ្យសិកា បដិញ្ញាតករណៈ និងតិណវត្ថារកៈទេ។ អាបត្ដាធិករណ៍ រម្ងាប់ដោយសម្មុខាវិន័យ បដិញ្ញាតករណៈ និងតិណវត្ថារកៈ មិនរម្ងាប់ដោយយេភុយ្យសិកា សតិវិន័យ អមូឡ្ហវិន័យ និងតស្សបាបិយសិកាទេ។ កិច្ចាធិករណ៍ រម្ងាប់ដោយសម្មុខាវិន័យ មិនរម្ងាប់ដោយយេភុយ្យសិកា សតិវិន័យ អមូឡ្ហវិន័យ បដិញ្ញាតករណៈ តស្សបាបិយសិកា និងតិណវត្ថារកៈទេ។ អធិករណ៍ រម្ងាប់ដោយសមថៈក៏មាន ដូចពោលមកយ៉ាងនេះ អធិករណ៍ មិនរម្ងាប់ដោយសមថៈក៏មាន ដូចពោលមកយ៉ាងនេះ។
ID: 636801729650892065
ទៅកាន់ទំព័រ៖