ព្រះត្រៃបិដក ភាគ ១២
[៩១០] សមថៈទាំង៦ និងអធិករណ៍ទាំង ៤ តែងរម្ងាប់ដោយសម្មុខាវិន័យ តែសម្មុខាវិន័យ មិនបានរម្ងាប់ដោយសមថៈ ឬអធិករណ៍ណាមួយទេ។
ចប់ សមថាធិករណវារៈ ជាគម្រប់១៩។
[៩១១] សួរថា បណ្ដាអធិករណ៍ទាំង៤ វិវាទាធិករណ៍ ញ៉ាំងអធិករណ៍ណាឱ្យតាំងឡើង។ ឆ្លើយថា បណ្ដាអធិករណ៍ទាំង៤ វិវាទាធិករណ៍ មិនបានញ៉ាំងអធិករណ៍ណាឱ្យតាំងឡើងទេ ប៉ុន្ដែអធិករណ៍ទាំង៤ តែងកើតឡើង ព្រោះវិវាទាធិករណ៍ជាបច្ច័យ។ ដូចជាអ្វី។ (ដូចជា) ភិក្ខុទាំង ឡាយ ក្នុងសាសនានេះជជែកគ្នាថា (នេះ) ជាធម៌ក្ដី ថាមិនមែនជាធម៌ក្ដី ថា ជាវិន័យក្ដី ថាមិនមែនជាវិន័យក្ដី ថាជាភាសិត ដែលព្រះតថាគតទ្រង់ពោលហើយក្ដី ថាមិនមែនជាភាសិត ដែលព្រះតថាគតទ្រង់ពោលហើយក្ដី ថាជាកិច្ចវត្ត ដែលព្រះតថាគតធ្លាប់សន្សំហើយក្ដី ថាជាកិច្ចវត្ត ដែលព្រះតថាគត មិនធ្លាប់សន្សំហើយក្ដី ថាជាសិក្ខាបទដែលព្រះតថាគត ទ្រង់បញ្ញត្ដហើយក្ដី ជាសិក្ខាបទដែលព្រះតថាគត មិនបានបញ្ញត្ដហើយក្ដី ថាជាអាបត្ដិក្ដី
ID: 636801730361822728
ទៅកាន់ទំព័រ៖